Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ពោធ​ជា​ផ្លូវការ សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា (CFA) គឺជា​ស្ថាប័ន​ចម្រុះ​និង​មិន​រក​ប្រាក់ចំណេញ​ដែល​មាន​គោលបំណង​ជួយ​គាំទ្រ​ការអភិវឌ្ឍន៍​នៃ​វិស័យ FinTech ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​ជំរុញ​កិច្ចសហការ​រវាង​អ្នកចូលរួម​និង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​ប្រព័ន្ធ​អេកូ FinTech ក្នុងប្រទេស​កម្ពុជា​។​

​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​គឺជា​ស្ថាប័ន​មួយ​ដែល​សមាជិក​របស់​ខ្លួន​តំណាង​ឲ្យ​ភាគី​ពាក់ព័ន្ធ​គ្រប់​រូបភាព​ក្នុង​វិស័យ FinTech ចាប់តាំងពី​ក្រុមហ៊ុន​ច្នៃប្រឌិត​ក្នុងដំណាក់កាល​ដំបូង​រហូត​ដល់​ក្រុមហ៊ុន​ធំៗ​ដែល​នាំមុខ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​និង​អ្នកផ្តល់​សេវាកម្ម​នានា​។ ដើម្បី​ពង្រឹង​គោលបំណង​នៃ​ការអភិវឌ្ឍ​វិស័យ FinTech ក្នុងប្រទេស​កម្ពុជា សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​និង​សមាគម​នានា​ពី​ប្រទេស​កម្ពុជា​និង​ទូ​ទាំង​សកលលោក ដើម្បី​សហការ​ទៅលើ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ FinTech​។​

​ដើម្បី​ជា​កិច្ច​ចាប់ផ្តើម សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ជាមួយ​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផ្លូវការ​ពី​ប្រទេស​សឹង្ហ​បុរី តៃវ៉ាន់ និង​ថៃ នៅ​យប់​ថ្ងៃទី 15 ខែ​សីហា ឆ្នាំ​2018 នា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោកស្រី ជា សេរី អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហព័ន្ធ ICT នៅ​សណ្ឋាគារ​រ៉ូ​ស​វ៉ូដ​។ តាមរយៈ​អនុស្សរណៈ​មួយ​នេះ សមាគម​ទាំង​បួន​យល់ព្រម​ក្នុង​ការសហការ​និង​បន្ត​ចូលរួម​ក្នុង​គោលបំណង​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​នៃ​វិស័យ Fintech ក្នុងប្រទេស​កម្ពុជា​និង​ទ្វីប​អាស៊ី​។​

​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​អនុវត្ត​នូវ​ការងារ​សំខាន់ៗ​ចំនួន​បួន​សម្រាប់​សមាជិក​របស់ខ្លួន​មានដូចជា ​៖

​ជា​ជើងឯក – ផ្តល់​ការប្រឹក្សា​ដល់​រដ្ឋាភិបាល​និង​និយតករ​ទៅលើ​ការផ្លាស់ប្តូរ​គោលនយោបាយ​នានា​ដែល​គាំទ្រ​ភាព​ច្នៃប្រឌិត​និង​ការរីកលូតលាស់​នៃ Fintech​។​

​ជា​អ្នកផ្តល់​ជំនួយ – ផ្តល់​ការស្រាវជ្រាវ ជំនួយ​ផ្នែក​ច្បាប់​/​បទបញ្ញត្តិ ការបញ្ចុះ​តម្លៃ​សម្រាប់​អ្នកផ្តល់​​សេវាកម្ម និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​ជួយ​សមាជិក​របស់​យើង​ក្នុង​ការកសាង​និង​ពង្រីក Startup របស់​ពួកគេ​។​

​ជា​អ្នក​ផ្សំ​ផ្គុំ – បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​ទិញ វិនិយោគិន​ឲ្យ​វិនិយោគ និង​អ្នក​មាន​ទេពកោសល្យ​ឲ្យចូល​រួម​ក្នុង​ដំណោះស្រាយ Fintech នានា​។​

​ជា​ស្ពាន​ត​ភ្ជាប់​ទំនាក់ទំនង – ត​ភ្ជាប់​ការបណ្តាក់ទុន (​ធនធាន​) ទេពកោសល្យ (​ការអប់រំ​) និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​អេកូ Fintech កម្ពុជា និង​ផ្តល់​នូវ​ទំនាក់​ទំនាក់​ទៅ​កាន់​មជ្ឈមណ្ឌល​នានា​នៅ​ក្រៅប្រទេស​តាមរយៈ​បណ្តាញ​នៃ​កម្មវិធី​និង​ដៃគូ​របស់​ពួកយើង​។​

​ជាមួយនឹង​ភាពរឹងមាំ​នៃ​អ្នកចូលរួម​ផ្សេងៗ​ទាំងឡាយ​ដែល​ត្រូវបាន​ប្រមូលផ្តុំ​ដោយ​សមាគម​មួយ​នេះ ពួក​យើង​សង្ឃឹមថា​វា​នឹង​អាចបង្កើត​កាតា​លី​ស​សម្រាប់​ការអភិវឌ្ឍន៍​នាពេល​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​វិស័យ Fintech នៅក្នុង​ប្រទេស​កម្ពុជា​។​
​សូមបញ្ជាក់​ថា ទីតាំង​ការិយាល័យ​ធ្វើការ​រួម​ទំហំ 5 000 ហ្វី​តដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​នឹង​ក្លាយ​ជា​ទីតាំង​ផ្លូវការ​របស់​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា និង​បើក​ជូន​ដល់​ក្រុមហ៊ុន Fintech Startups នានា​ក្នុង​ត្រីមាស​ចុងក្រោយ​ក្នុង​ឆ្នាំ 2019 ៕ ដោយ​៖​កូឡាប​

        

spot_img
×