Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ជម្លោះ​ជាមួយ​ប្រពន្ធ យក​យន្តហោះ​របស់​ថៅកែ បើ​កបំ​បុក​ផ្ទះ​ឲ្យស្លាប់​ទាំងអស់គ្នា ស្មាន​ពុំ​ដល់​លទ្ធផល​ចុង​ក្រោយ​​…!!

spot_img

​បន្ទាប់​ត្រូវបាន​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ ព្រោះ​ប្រព្រឹត្ត​ហិង្សា​លើ​ភរិយា Duane Youd បាន​ទៅ​ព្រលានយន្តហោះ ហើយ​បើកបរ​យន្តហោះ​មក​បំបុក​ផ្ទះ​របស់​ខ្លួន ។​

RT ឲ្យដឹងថា អ្នកបើកបរ​យន្តហោះ​ឯកជន Duane Youd អាយុ ៤៧​ឆ្នាំ នៅ​រដ្ឋ Utah (​អាមេរិក​) បាន​បើក​យន្តហោះ​ខ្នាត​តូច​មក​បំបុក​ផ្ទះ​របស់​ខ្លួន បន្ទាប់ពី​កើត​ជម្លោះ​ខ្លាំងៗ​នឹង​ភរិយា ។​

​ប៉ុន្តែ Yout ត្រូវបាន​បង់ប្រាក់​ធានា​ឲ្យនៅ​ក្រៅ​ឃុំ ។ បុរស​រូប​នេះ​ក៏​ទៅ​ព្រលានយន្តហោះ Spanish Fork- Springville ស្ថិតនៅ​ចម្ងាយ​ពី​ផ្ទះ​របស់​ខ្លួន​ប្រមាណ ២៤​គីឡូម៉ែត្រ ដើម្បី​បើក​យន្តហោះ​មក​…​បុក​ផ្ទះ​របស់​ខ្លួន ។​

​ករណី​នេះ​កើតឡើង​វេលា​ម៉ោង ២​និង​៣០​នាទី ថ្ងៃទី ១៣ ខែ​សីហា (​ម៉ោង​តំបន់​) នៅ Payson ដែល​ជា​ទីក្រុង​តូច​១ មាន​ពលរដ្ឋ​ប្រមាណ ២០.០០០​នាក់​ប៉ុណ្ណោះ ។​

Yout ស្លាប់​នៅនឹងកន្លែង ក្នុងពេល​ដែល​ភរិយា​និង​កូនស្រី មានសំណាង​រួចផុត​ពី​ការស្លាប់​ទោះបី​យន្តហោះ​នេះ​បាន​បុក​ចំ​ផ្ទះ ២​ជាន់រ​សប់​ពួកគេ ហើយ​បង្ក​ទៅ​ជា​អគ្គិភ័​យក្តី ។​

​សមត្ថកិច្ច​សន្និដ្ឋាន​ថា Yout ជា​អ្នកបើកបរ​ជើងចាស់ ហេតុនេះ​ទង្វើ​បើក​បុក​ចំ​ផ្ទះ​ពុំមែន​ជា​រឿង​ចៃដន្យ​ទេ ។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នាំឲ្យ Yout ធ្វើ​នូវ​ទង្វើ​អត្តឃាត​ទាំង “​គ្រួសារ​” តាម​របៀប​នេះ​នៅឡើយ​ទេ​! ៕ ចន្ទ្រា​

spot_img
×