Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​៣៥​គ្រួសារ ស្នើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ជួយ​កែសម្រួល​បញ្ហា​បរិស្ថាន​

spot_img

​ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ រស់នៅ​ភូមិ​បាក់​ជញ្ជៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ចោទ​ទីតាំង​កសិដ្ឋាន​ចិញ្ជឹម​ជ្រូក​មួយ​កន្លែង​នៅ​មូលដ្ឋាន​នេះ ថា​បាន​បំពុលបរិស្ថាន​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​។​
​ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខាងលើនេះ បាន​បង្ក​ក្លិនស្អុយ​ខ្លាំង ចេញពី​លាមក​ជ្រូក ធ្វើឲ្យ​ប្រជាពលរដ្ឋ ពិបាក​ទ្រាំ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ព្រោះតែ​កសិដ្ឋាន​នោះ នៅ​កៀក​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ​។​

​ប្រជាពលរដ្ឋ បន្តថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខាងលើ គឺ​មិន​ធ្វើ​ទៅ​តាម​ការ​បទដ្ឋាន​ប​ច្ចេកទេស​ត្រឹមត្រូវ​ទេ ដោយ​លាមក​សត្វ​ជ្រូក​ទាំងនោះ ត្រូវបាន​បង្ហូរ​ចូល​តាម​ប្រឡាយ​សាធារណៈ​។ ហើយ​ថា ម្ចាស់​កសិដ្ឋាន​នោះ​ពុំ​បាន​គិត​ដល់​ផលប៉ះពាល់​ដល់​អ្នកជិតខាង​នោះទេ​។ កន្លង​មក​ករណី​ខាងលើនេះ ប្រជាពលរដ្ឋ ធ្លាប់​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ប្រធានការិយាល័យ​បរិស្ថាន​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ឲ្យជួយ​អន្តរាគមន៍​ដែរ ហើយ​ខាង​មន្ត្រី​ជំនាញ​ក៏​ចុះទៅ​ត្រួតពិនិត្យ និង​ឲ្យ​ម្ចាស់​កសិដ្ឋាន​ខាងលើ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចិញ្ចឹម​ជ្រូក​បែប​នេះ​ទៀត ប៉ុន្តែ​ត្រូវ​ម្ចាស់​កសិដ្ឋាន​ឈ្មោះ ពិន ពិន​ន្ត នៅតែ​បន្ត​ចិញ្ចឹម​នៅ​ទីតាំង​ដដែល ហើយ​ខាង​ជំនាញ​ក៏​ស្ងាត់បាត់​ឈឹង​ជា​ច្រើន​ខែ​មក​ហើយ​មិនឃើញ​មាន​វិធានការ​អី​បន្តទៀត ។​

បញ្ហា​នេះ​ដែរ លោក ឯម សុគន្ឋ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ​បានឲ្យដឹងថា លោក​នឹង​បញ្ជូន​មន្ត្រី​ចុះទៅ​ពិនិត្យ​ទៅ​ដល់​ទីតាំង​នោះ​ម្តង​ទៀត​។​

លោក​បន្តថា សម្រាប់​កសិដ្ឋាន​ដែល​នៅជាប់​ភូមិ​ប្រជាពលរដ្ឋ ធ្វើ​ក៏​ធ្វើ​ចុះ​ប៉ុន្តែ​ត្រូវ​ធ្វើតាម​បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ ពោល​គឺ​ត្រូវ​សំអាត​បំបាត់​ក្លិនស្អុយ ឲ្យបាន​ជាប្រចាំ ដើម្បី​កុំ​មាន​ក្លឹន​ប៉ះពាល់​ដល់​អ្នកជិតខា​ង និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ និង​ជីវៈចំរុះ​ផងដែរ​។​

ទោះជា​បែប​នេះ​ក្តី មិនទាន់​មាន​ប្រភព​ទាក់ទង លោក ពិន ពិន​ន្ត ម្ចាស់​កសិដ្ឋាន​ចឹញ្ចឹម​ជ្រូក ដែល​ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ រិះគន់ ដើម្បី​ស្នើ​ការបំភ្លឺ​បានទេ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨​នេះ​៕ ដោយ​៖ ដែន សីមា​

spot_img
×