Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចម្លែក​ម្លេះ​! មាន់​នេះ មិន​ផឹកទឹក​សោះ តែ​បែរ​ទៅ​ជា​ផឹក​របស់​នឹង​វិញ (​មាន​វីដេអូ​)

spot_img

​មនុស្ស​យើង​តែង​មាន​ចំណង់​ចំណូលចិត្ត​ខុសៗ​គ្នា ហើយ​ចំណង់​ចំណូលចិត្ត​ទាំងនោះ​អាច​មាន​ដូចជា​ ការ​ស្លៀកពាក់ ចំណីអាហារ និង​របស់​ផឹក​ជាដើម​។

​ប៉ុន្តែ អ្នក​ធ្លាប់​គិត​ទេ​ថា សត្វ​ក៏​វា​មាន​របស់​ចូលចិត្ត​រៀងៗ​ខ្លួន​ផង​ដែរ​? ជា​ការពិត​ណាស់ សត្វ​ក៏​មាន​ ​របស់​ដែល​ពួក​វា​ចូលចិត្ត​ផឹក​ដែរ ដូច​ជា​សត្វ​មាន់​ឈ្មោល​មួយ​ក្បាល​នេះ​អញ្ជឹង​។ របស់​ដែល​វា​ចូលចិត្ត​​ផឹក ប្រាកដ​ជា​ខុស​ប្លែក​ទាំងស្រុង​ពី​របស់​ដែល​សត្វ​មាន់​ដទៃ​ចូលចិត្ត នោះ​គឺ​វា​ចូលចិត្ត​ផឹកស្រា​បៀរ​។​

​ក្នុង​វីដេអូ មាន​បុរស​ម្នាក់​កំពុង​អោប​មាន់នៅ​ខាងឆ្វេង​ដៃ​របស់​គាត់ ហើយ​មាន់​នោះ​ខុស​ប្លែក​ពី​​មាន​ផ្សេងៗ​ទៀត​ដោយ​សារ​វា ចូលចិត្ត​ផឹកស្រា​បៀ​រ​។ នៅពេល​បុរស​នោះ​ដាក់​ទឹក​នៅ​កែវ​ឲ្យ​វា​ផឹក វា​មិន​ព្រម​ផឹក​នោះទេ តែ​នៅពេល​ដាក់​ស្រា​បៀរ​វិញ ទើប​វា​ផឹក ធ្វើឲ្យ​អ្នក​គ្រប់​គ្នា​អស់សំណើច នឹង​ចំណូលចិត្ត​របស់​មាន់​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ Trends Zilla

spot_img
×