Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ស្នើសុំ​ជំនួយ​ពី​សមត្ថកិច្ច​កម្ពុជា ស្វែងរក​ចាប់ខ្លួន​ឃាតករ​ម្នាក់ និង​ប្អូនប្រុស​របស់គេ ក្នុងករណី​ឃាតកម្ម​លើ​ស្ត្រី​ជំនួញ​ស្រស់សោភា​​ម្នាក់ (វីដេអូ)

spot_img

​ខណៈដែល​ប៉ូលីស​ថៃ​នៅ​សប្តាហ៍​នេះ បានទទួល​ដីកាចាប់ខ្លួន​បុរស​ឈ្មោះ Anuwat Chaipha ដែលជា​ប្អូនប្រុស​បង្កើតរ​បស់ជនស​ង្ស័​យ​ជា​ឃាតករ​ឈ្មោះ Assaya Chaipha ក្នុងករណី​ចោទប្រកាន់​បាន​ជួយ Assaya រួច​ផុតពី​ការចាប់ខ្លួន​នោះ មេបញ្ជាការ​នៃ​នាយកដ្ឋាន​ប៉ូលីស​ក្រុង ៤ លោក​ឧ​ត្ត​ម​សេនីយ៍ Theerapong Wongratthapitak កាលពី​ថ្ងៃ​ពុធ (១៥ សីហា​) បាន​សច្ចា​ថា ការ​ប្រមាញ់​ចាប់ខ្លួន​បុរស​ទាំងពីរ​នឹង​ត្រូវតែ​បន្ត ។​

​លោក Theerapong បាន​បន្ថែមថា ប៉ូលីស​នឹងធ្វើ​ការទំនាក់ទំនង​ជាមួយ​មន្ត្រី​ប្រទេសជិតខាង ដើម្បី​ជួយ​កំណត់​ទីតាំង​លាក់ខ្លួន​របស់​បងប្អូន​ប្រុស​ទាំងពីរ​នេះ​ដែល​សមត្ថកិច្ច​ត្រូវការ​ចាំបាច់ ។​

​ដីកាចាប់ខ្លួន​សម្រាប់ Anuwat ត្រូវ​បានចេញ​កាលពី​ថ្ងៃទី​១៣ ខែសីហា ។​

​កាលពី​ដើមខែ​នេះ បុរស​ម្នាក់​ដែលមាន​រូបរាង​ដូច Assaya អាយុ ៣៣ ឆ្នាំ ត្រូវបាន​ជឿថា​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​វីដេអូ CCTV ចាក​ចេញពី​ជណ្តើរយន្ត​សណ្ឋាគារ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​ដៃគូ​ប្រុស​ម្នាក់ ដែល​គេ​ជឿថា​ជា​បងប្រុស​របស់គាត់ ។​

​ភស្តុតាង​មួយទៀត​បាន​បង្ហាញថា Assaya ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ជា​មនុស្ស​ញៀន​ល្បែង បានគេច​ខ្លួន​ទៅកាន់​ប្រទេស​កម្ពុជា គឺ​ពិត​ថា​ជា​ឃាតករ ដែល​រថយន្ត Mercedes-Benz E220 របស់​ជនរងគ្រោះ ក្រោយមក​ត្រូវបាន​រកឃើញ​នៅក្នុង​ស្រុក​ព្រំដែន Pong Nam Ron នៃ​ខេត្ត Chanthaburi ។​

​អ្នកជំនួញ​វ័យ ៣៩ ឆ្នាំ Thitima Tangwibulphanit ដែលជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​, ដឹកជញ្ជូន និង​ស្ថានីយប្រេងឥន្ធនៈ​៣​កន្លែង ត្រូវបាន​រកឃើញ​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​សណ្ឋាគារ​មួយ នៅក្នុង​សង្កាត់ Lad Prao នៃ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៣០ កក្កដា ។​

​សាកសព​របស់ Thitima ត្រូវបាន​រកឃើញ​នៅក្បែរ​គ្រែ​ដេក​របស់​នាង នៅក្នុង​បន្ទប់​សណ្ឋាគារ ទីកន្លែង​ដែល​នាង​ត្រូវបាន​គេ​ជឿថា បាន​ស្នាក់នៅ​រយៈពេល​១​ខែ ជាមួយ Assaya ដែល​បានជា​ជំនួយការ​របស់​នាង ។ លលា​ដ៏​ក្បាល​របស់​នាង​ត្រូវបាន​វាយប្រហារ ហើយ​បេ​ហ្ស៍​ប័ល​ប្រឡាក់​ទៅដោយ​ឈាម ក៏ត្រូវ​បាន​រកឃើញ​នៅក្បែរនោះ​ផងដែរ ។​

​វីដេអូ​ពី​កាមេរ៉ា​សុ​ន្តិ​សុខ​សណ្ឋាគារ ទីកន្លែង​ដែល​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ បានបង្ហាញ​ឲ្យ​ឃើញថា Thitima និង Assaya បាន​វិលត្រឡប់​ចូល​សណ្ឋាគារ​វិញ​នៅវេលា​ម៉ោង ១០ និង ៤១ នាទី​យប់​ថ្ងៃទី​២៦ ខែកក្កដា ប៉ុន្តែ Assaya បាន​ចាក​ចេញពី​បន្ទប់​តែម្នាក់ឯង​នៅវេលា​ម៉ោង ១ និង ៥៥ នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ៕ ឧ​ត្ត​ម (​ប្រភព​៖ The Nation, kapook)​

 

spot_img
×