Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រើស​ប្តី​ខុស ប៉ះ​ចំ​ចោរ​ក៏​ក្លាយជា​ចោរ ស្មាន​មិន​ដល់​ថា ព្រោះ​រូបថត​ស្រស់​ស្អាត​ក្នុង​លិខិត​ប្រកាស​ស្វែងរក​ចាប់ខ្លួន ធ្វើឲ្យ​អ្នក​និយម​បណ្តាញ​សង្គមប​ង្កើ​ត Fanpage ទទួលបាន Follow ដល់​ទៅ​… ៦០.០០០ ឯណោះ​!

spot_img

​ឆ្នាំ ២០៣ Lee Mi Hye អាយុ ២២​ឆ្នាំ និង​សង្សារ Kem Young Gun អាយុ ៣២​ឆ្នាំ ត្រូវបាន​ប៉ូលិស​ស៊ើបអង្កេត​ទង្វើ​ប្លន់​ជនរងគ្រោះ​ជា​ស្រី ២​រូប នៅ​ទីក្រុង Gyeonji និង Pohang ហើយ​មុន​នោះ​ក៏​បាន​លួច​រថយន្ត​មួយ​មក​បម្រើការ​… ប្លន់​នេះ ។​

​បន្ទាប់​ពី​កំណត់​បាន​អត្តសញ្ញាណ​ឧក្រិដ្ឋជន ប៉ូលិស​បាន​ចេញប្រកាស​ស្វែងរក​តាម​ចាប់ខ្លួន ។ អ្នក​និយម “​ជ្រុល​” បណ្តាញ​សង្គម Daum បាន​បង្កើត Fanpage រូប​នាង​ដោយ​ដាក់ឈ្មោះថា “​ស្រី​ចោរ Ulzzang” ដែល​ក្នុង​រយៈពេល​១​ខ្លី​ប៉ុណ្ណោះ ទទួលបាន Follow ពី​មនុស្ស 60.000 នាក់​! ។​

​ប៉ូលិស​ប្រកាស​ផ្តល់​រង្វាន់ ៥០​លាន Won (​ជាង​៥​ម៉ឺន​ដុល្លារ​) សម្រាប់​ការផ្តល់​ព័ត៌មាន ឈាន​ទៅ​ចាប់ខ្លួន Lee Mi Hye និង​សង្សារ ។​

​ពិតជា​ស្មាន​ពុំ​ដល់​មែន​! គ្រាន់តែ​រូបថត​មួយ​សន្លឹក​ធ្វើឲ្យ​ការចោរ​ស្រី​រូប​នេះ​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​កូរ៉េខាងត្បូង ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក​ចោរ​ស្រី​ប្រុស​១​គុនេះ​ត្រូវបាន “​ក្របួច​” នៅ​ខេត្ត Gangwon ។​

​ស្រី​ចោរ​រូប​ស្រស់ សម្ផស្ស​ក្មេង​ល្ហក់​ឲ្យដឹងថា ការ​ដាក់​ឈ្មោះ​ថា “​ស្រី​ចោរ Ulzzang” ហើយ​ល្បីល្បាញ​លើ​បណ្តាញ​សង្គម​កាន់តែ​ធ្វើឲ្យ​នាង​ភ័យ​ព្រោះ​មាន​មនុស្ស​ស្គាល់​កាន់តែ​… ច្រើន​។​

​ស្រី​ស្រស់​នៅ​បាន​បង្ហាញ​វិប្បដិសារី ដែល​ជឿ​សម្តី​របស់​មិត្ត​ប្រុស​ដែល​ជា “​ជន​ទុច្ចរិក​” លះបង់​អនាគត​នៅ​មហាវិទ្យាល័យ​… ចុង​ក្រោយ​បង្ខំចិត្ត​ធ្វើ “​ចោរ​” ដើម្បី​ជួយ​ប្រុស​ស្នេហ៍​… ដោះ​បំណុល ។​

​ខាងក្រោម​ជា​រូបភាព​ស្រី​ចោរ​មុខស្រស់​លើ​ទំព័រ​កាសែត ៕ ចន្ទ្រា​

spot_img
×