Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ថ្ងៃទី​២៥ ខែវិច្ឆិកា​, សម្តេច​តេជោ ៖ បើកទូលាយ​សេរីភាព​សារព័ត៌មាន ឆ្លុះបញ្ចាំង​អំពីការរីកចម្រើន​

spot_img

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ សេរីភាព និង​ជំរុញ​ការអភិវឌ្ឍ​។​

​នៅ​ក្នុង​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​៣​ទំព័រ ចុះ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជាដែល​បាន​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ក្លឹប​កាសែត​កម្ពុជា ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ និង​រៀបចំ​យន្តការ​សម្រាប់ អនុវត្ត​ក្នុង​គៅលបំណង​លើក​ស្ទួយ​សិទ្ធិ សេរីភាព​ខាង​សារព័ត៌មាន ពង្រឹង​គុណភាព និង​ការទទួលខុសត្រូវ​ផ្នែក ជីវៈ​សារព័ត៌មាន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ កសាងសុខសន្តិភាព ស្ថិរភាពនយោបាយ និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកបដោយ​ចីរភាព​។​

​តាម​សារលិខិត​របស់​នាយក​រដ្ឋមន្ត្រី សម្រាប់ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧​នេះ ក្រោម​ប្រធានបទ សេរីភាព និង​ជំរុញ​ការអភិវឌ្ឍ គឺ​ពិតជា​មាន​សារសំខាន់​ស្របតាម​ស្ថានភាព​ជាក់ស្តែង និង​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការពង្រឹង​និង​លើកស្ទួយ​សេរីភាព​ខាង​សារព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ជំរុញ​ការចូលរួម​របស់​សារព័ត៌មាន ក្នុង​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាពនោះ​គឺជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគោរព លើកកម្ពស់​យ៉ាង​ហ្មត់ចត់ នូវ​សេរីភាព​សារព័ត៌មាន និង​ការកសាង​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈដើម្បី​សម្រេចបាន​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការកសាង​ប្រទេស​កម្ពុជា ប្រកប​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​យ៉ាង​ពិតប្រាកដ​។​

​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ចាត់ទុក​សារព័ត៌មាន គឺជា​ដៃគូ​អភិវឌ្ឍ​មិនអាច​ខ្វះ​បាន និង​បាន​យកចិត្តទុកដាក់​លើកស្ទួយ​វិស័យ​សារព័ត៌មាន ឲ្យមាន​ការរីកចម្រើន​។ ការបើក​ទូលាយ​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា បាន​ធ្វើឲ្យ​វិស័យ​នេះ​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​រហូតមកដល់​បច្ចុប្បន្ន មានអង្គភាព​សារព័ត៌មាន បរទេស​ដែល​កំពុង​ធ្វើ​ការផ្សព្វផ្សាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន​៥៣០​អង្គភាព ក្នុងនោះ​កាសែត​ផ្សាយ​ជា​ភាសា​ខ្មែរ​មាន​ចំនួន​១៣៩​អង្គភាពកាសែត​ផ្សាយ​ជា​ភាសា​បរទេស​មាន​ចំនួន​៤៣​អង្គភាព ទស្សនា​វ​ដ្តី​មានចំនួន​៣០៦​អង្គភាព ព្រឹត្តិបត្រ​ព័ត៌មាន​មាន​ចំនួន​៤២​អង្គភាព​។ ចំណែក​វិទ្យុ​មាន​ចំនួន​២១១​ស្ថានីយ៍​ក្នុងនោះ​វិទ្យុ​បរទេស​មាន​ចំនួន​១០​ស្ថានីយ៍ ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​ចំនួន​២១​ស្ថានីយ៍ និង​ទូរទស្សន៍​ផ្សាយ​បន្ត​ចំនួន​១១២​ស្ថានីយ៍ ទូរទស្សន៍​ផ្កាយរណប​មាន​ចំនួន​១​ស្ថានីយ៍ ទូរទស្សន៍​ឌីជីថល​មាន​ចំនួន​៥​ស្ថានីយ៍ ទូរទស្សន៍​អន​ឡាញ​មាន​ចំនួន​៥៨​អង្គភាព និង​ការិយាល័យ​តំណាង​ទីភា្នក់ងារ​សារព័ត៌មា​នបរទេស ការិយាល័យ​តំណាង​វិទ្យុ​ទូរទស្សន៍​បរទេស​ប្រចាំការ​អចិន្ត្រៃយ៍​មាន​ចំនួន​២១​អង្គភាព​។ សមិទ្ធផល​ការរីកចម្រើន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បែប​បុរាណ​និង​តាម​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន បាន​ឆ្លុះបញ្ចាំង​អំពី​ការរីកចម្រើន ការបើកទូលាយ​នូវ​សេរីភាព​សារព័ត៌មាន និង​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​សារព័ត៌មាន ដែល​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​ដែល​មាន​សេរី​ភាសារព័ត៌មាន​ល្អ​ជាង​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ាន ។​

​គួរ​រំលឹក​ដែរ​ថា​៖​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ដែល​បាន​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​កន្លង​មក​នោះ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​សព​លោក ប៉ែន សមិទ្ធិអតីត​ប្រធាន​ក្លឹក​អ្ន​កាសែត​កម្ពុជា​និង​ជា​អតីត​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ល្បីឈ្មោះ​ពី​អំឡុង​ឆ្នាំ​១៩៩៣​រហូតដល់​ឆ្នាំ​២០១៣​តែ​ក្រោយមក​ដោយសារ​តែ​សារព័ត៍មាន​អន​ឡាញ​រីកដុះដាល​ច្រើន​លឿន​ទៅ​កាសែត​សរសេរ​បាន​ថយ​បន្តិច​។ ​លោក ប៉ែន សមិទ្ធិ បាន​លាចាក​លោក​ទៅ​ហើយ​មិន​បាន​ឃើញ​សកម្មក​ភាព​ការងារ​ដ៏​ល្អ​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​បន្តនិរ​ន្តរ​ភា​ពរហូត​បាន​ទទួលសារ​លិខិត​អបអរសាទរ​និង​គាំទ្រ​ពី​មេដឹកនាំ​កំពូល​របស់​ជាតិ​សម្ដេច​តេជោ ហ៊ុន សែន នាពេល​នេះ​ទេ​៕ ដោយ​៖​កូឡាប​

 

spot_img
×