Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិនល្អ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​រំខាន​ឆាឆៅ ។ លុយកាក់ ខ្សត់ខ្សោយ គួរ​សន្សំសំចៃ បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ​បំផុត ទោះបី​មាន​អ្នក​ឈ្នានីស​តែ​បញ្ហា​ទាំងអស់​សុទ្ធតែ​អាច​ដោះស្រាយ​ដោយ​រលូន ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រយោជន៍ តែ​ក៏​គួរ​ស្តាប់​យោបល់​អ្នកដើរ​មុន ប្រសិន​ចង់​ធ្វើ​ការវិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ខាល ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​រឿង​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ប្រយ័ត្ន​ត្រូវគេ​គៃបន្លំ ។ មនោសញ្ចេតនា ត្រូវ​ទប់ស្កាត់​កុំឲ្យ​មាន​វត្តមាន “​ជន​ទី​៣” ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់​ខ្លួន មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ គួរ​សកម្ម​ស្វែងរក​ឱកាស​រក​ប្រាក់​ដោយ​ខ្លួនឯង ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ ស្មារតី​មិន​នឹងនរ ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ ជួញដូរ ។ មនោសញ្ចេតនា ឱកាសល្អៗ​ជាច្រើន​កំពុង​នៅ​ចំពោះមុខ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ វិវត្តន៍​តាម​ទិស​សកម្ម មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ជា​ថ្ងៃ​មិន​ប្រកប​សម្រាប់​ការរក​លាភ​ចូល​ផ្ទះ ។ មនោសញ្ចេតនា មិនល្អ មានរឿង​ទាស់ទែង​គ្នាច្រើន ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​មាន​ផែនការ​ធ្វើ​ការជាក់ស្តែង​ទើប​ការងារ​អាច​រីកចម្រើន​ទៅមុខ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រីករាយ​ផ្អែមល្ហែម​ឲ្យបាន​ច្រើន​ក្នុងចំណង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការពារ រីកលូតលាស់ សម្រេចបាន​យ៉ាង​ឆ្នើម​នូវ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ឲ្យ ។ លុយកាក់ ល្អប្រសើរ មាន​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់​ច្រើន ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​វក ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​រីកចម្រើន​ជា​លំដាប់ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា ប្រយ័ត្ន​លេច​វត្តមាន “​ជន​ទី​៣” ។​

​ឆ្នាំ​រកា ៖ ការងារ គួរ​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​ទំនាក់ទំនង​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ត្រូវ​ចេះ​កាត់បន្ថយ​ការចំណាយ , ចៀសវាង​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំចរ ៖ ការងារ កើត​មាន​រឿង​រំខាន​ចិត្ត​ច្រើន ។ លុយកាក់ ចម្រុងចម្រើន ធូរធារ ។ មនោសញ្ចេតនា​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​លួច​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ មិនល្អ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​ពាក្យ​ច​ចាម​អារាម​ពី​ក្រៅ ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​រឿង​មនោសញ្ចេតនា ៕

spot_img
×