Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​ផ្សព្វផ្សាយ​ពុំមែន​ជា​សត្រូវ​របស់​ប្រជាជន​នោះឡើយ​!

spot_img

កាសែត​ទាំង​ធំ​ទាំង​តូច​នៅ​អាមេរិក​បាន​ព្រួត​ដៃ​គ្នា​សរសេរ​ចុះផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ឆ្លើយ​វាយបក​ទៅ​លោក​ប្រធានាធិបតី Donald Trump ថា “​កាសែត​ពុំមែន​ជាស​ត្រូវ​របស់​ប្រជាជន​នោះទេ​” និង​ថា អ្នក​ដែល​និយាយ​ដូច្នេះ​ទៅវិញ​ទេ​ដែលជា​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​។​

លោក​ប្រធានាធិបតី​អាមេរិក​Donald Trump

កាសែត The New York Times វិញ បានសរសេរថា ការដែល​ហៅ​អ្នកកាសែត​ជាស​ត្រូវ​របស់​ប្រជាជន គឺជា​រឿង​មួយ​ដ៏​គ្រោះថ្នាក់​សម្រាប់​ជីវិត​នៃ​លទ្ធិប្រជាធិបតេយ្យ​។ The New York Times ក៏បាន​ស្រង់​សម្តី​អតីត​ប្រធានាធិបតី Ronald Reagan ហាក់ដូចជា​ចង់​ដាស់តឿន​លោក​Trump​ថា ការអនុវត្ត​សេរីភាព​ភាព​បញ្ចេញមតិ​របស់​កាសែត គឺ​គ្រឹះ​ដ៏​សំខាន់​របស់​លទ្ធិប្រជាធិបតេយ្យ​។ កាសែត The New York Times ដ៏​ធំ​នេះ បានចេញ​ផ្សាយ​ការស្ទង់មតិ​របស់​ពល​រដ្ឋ​អាមេរិក ឲ្យ​ដឹងថា មាន​ពលរដ្ឋ​អាមេរិក​៩០​ភាគរយ​ដែលជា​អ្នក​ស្រឡាញ់​បក្ស​ប្រជាធិបតេយ្យ យល់ថា សេរីភាព​រិះគន់​របស់​កាសែត គឺជា​សារសំខាន់​ដែល​ធានា​សុវត្ថិភាព​របស់​សេរីភាព​នោះឯង​។​

លោក Ken Paulson អតីត​អ្នកសរសេរ​បទ​វិចារណកថា ឲ្យ​កាសែត USA Today បាន​បញ្ចេញយោបល់ ដោយ​លោក​មិន​គិតថា អ្នកកាសែត​អាច​ទ្រាំ​អង្គុយ​មើល​បុរស​ដ៏​មានអំណាច​ម្នា​ក់លើ​លោក រំលាយ​សិទ្ធិសេរីភាព​ដែល​បាន​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​អាមេរិក​បាន​នោះទេ​។ ដូច្នេះ​អ្នកកាសែត​ត្រូវតែ​ធ្វើ​កិច្ចការ​សរសេរ​រិះគន់​របស់​ពួកគេ​តទៅទៀត​។​

​កាសែត The Arizona Daily Star ទំនងជា​បាន​ដំឡើង​សម្តី​ធ្ងន់​បន្តិច​ដែរ ដោយ​សរសេរ​ឡើង ថា បើ​អ្នកកាសែត​មិន​សរសេរ​រិះគន់ ហើយ​ទៅ​ចូលរួម​សន្និសីទ ចាំតែ​អង្គុយ​ស្តាប់​របាយការណ៍​នៃ​កិច្ចប្រជុំ​ដ៏​សែន​ធុញទ្រាន់ របស់​រដ្ឋាភិបាល គឺ​មិនបាច់​គួរ​ធ្វើ​អ្នកកាសែត​ទេ​។​
រីឯ​សារព័ត៌មាន Boston Globe បាន​សរសេរ​ពន្យល់ ហាក់ដូចជា​ចង់​ខ្សឹប​ដាក់​ត្រចៀក​លោក​Donald Trump ថា « ប្រព័ន្ធ​ផ្សព្វផ្សាយ​ពុំមែន​ជា​ត្រូវ​របស់​ប្រជាជន​នោះឡើយ​»​។ កាសែត​នេះ បាន​យក​ឃ្លា​ដូច្នេះ​ដាក់​ជា​ចំណងជើង​នៃ​អត្ថបត​បទ​វិចារណកថា​របស់ខ្លួន​តែម្តង​៕
​សូ​យ​ន​

spot_img
×