Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ច​អាមេរិក​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ ចាប់ផ្ដើម​ជាមួយនឹង​ភាពងាយស្រួល​ច្រើន​

spot_img

​ទឹកប្រាក់​លក់រាយ​ដែលជា​មូលដ្ឋានគ្រឹះ​របស់​អាមេរិក​មាន​កំណើន​ក្នុង​ខែកក្កដា ឆ្នាំ​២០១៨ បង្ហាញឱ្យឃើញថា ខឿនសេដ្ឋកិច្ច​ធំ​បំផុត​ពិភពលោក​នេះ​បានចាប់ផ្ដើម​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៨ លើ​មូល​ដ្ឋ​ន​គ្រឹះ រឹងមាំ​ដោយ​ផ្អែកលើ​កំណើន​ល្អ​បំផុត​ក្នុងអំឡុង​៤​ឆ្នាំកន្លងមក​នៅ​ត្រីមាស​ទី​២ ឆ្នាំ​២០១៨ ។​

​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៨ កំណើនសេដ្ឋកិច្ច​អាមេរិក​ទទួលបាន ៤,១​ភាគរយ ប្រៀប​ទៅនឹង​កំណើន​តែ​២,២​ភាគរយ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ។ ស្ថានភាព​ទូទៅ​នៃ​ខឿនសេដ្ឋកិ្ច​អាមេរិក​តាម​អ្នកវិភាគ​ទោះបីជា​មិនអាច​មាន​កំណើន​ស្មើ​ត្រីមាស​ទី​២​ក្ដី ប៉ុន្ដែ​យ៉ាងតិច​កំណើន​នេះ​គឺ​ប្រហែល​៣​ភាគរយ​។ នាយកដ្ឋាន​សន្និធិ​សហព័ន្ធ​(Fed) មាន​គម្រោង​នឹង​បង្កើន​អត្រា​ការប្រាក់​២​លើក​ទៀត​ក្នុង​រយៈពេល​ពី​ពេលនេះ​ដល់​ខែធ្នូ​២០១៨ ។​

​មុន​នោះ តាម​ក្រសួងពាណិជ្ជកម្ម​អាមេរិក ទឹកប្រាក់​លក់រាយ​រប​ស់​ប្រទេស​នេះ​នៅ​ខែកក្កដា ឆ្នាំ​២០១៨ បាន​កើនឡើង​៦,៤ ភាគរយ​ប្រៀប​ទៅនឹង​ខែកក្កដា ឆ្នាំ​២០១៧​។ ក្រៅពីនោះ បរិមាណ​ទំនិញ​ក្នុង​ស្ដុក​របស់​អាមេរិក​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨ បាន​កើនឡើង​០,១​ភាគរយ គឺមាន​ចំនួន​ដល់​ទៅ 1.937,2​ពាន់​លាន​ដុល្លារ​។

​ក្រសួង​ពលកម្ម​អាមេរិក​ក៏បាន​ប្រកាស​ឱ្យដឹងពី​ទិន្នផល​ពលកម្ម​ក្រៅ​វិស័យ​កសិកម្ម​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៨ បន្ដ​កើនឡើង​២,៩​ភាគរយ​ប្រៀប​នឹង​ត្រីមាស​ទី​២ ឆ្នាំ​២០១៧៕
​សូ​យ​ន​

spot_img
×