Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រៀបចំ​ប្រតិភូ​ចរចា​ពាណិជ្ជកម្ម ទៅកាន់​អាមេរិក​

spot_img
រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម​ចិន Wang Shouwen

​ការវិវឌ្ឍ​សភាពការណ៍​ស្មាន​មិន​ដល់​មួយ​នៅ​ថ្ងៃទី​១៦ ខែសីហា​រដ្ឋការ​ចិន​បានប្រកាស​នឹង​បង្កើត​ប្រតិភូ​ជាន់ខ្ពស់​ទៅ​អាមេរិក ដើម្បី​ចរចា​ពាណិជ្ជកម្ម​នៅ​សប្ដាហ៍​ខាងមុខ ខណៈពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​កាន់តែ​មាន​ភាព​តានតឹង​ឡើង​។​

​តាម CNBC ប្រតិភូ​ជាន់ខ្ពស់​របស់​ចិន​ដឹកនាំ​ដោយ​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​Wang Shouwen នឹង​ទៅដល់​អាមេរិក​នា​ចុងខែ សីហា​នេះ ដើម្បី​ចរចា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​

​ភាគី​អាមេរិក​នឹង​ដឹកនាំ​ដោយ​អនុ​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្ដរជាតិ David Malpas គឺជា​អ្នកដឹកនាំ​កិច្ចចរចា​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាសថា ក្រុង​ប៉េកាំង​នឹងមិន​ទទួលយក​រាល់​វិធានការ​ដោះស្រាយ​បែប​ឯកតោភាគី​ណាមួយ ប៉ុន្ដែ​ស្វាគមន៍​ការចរចា​។​

​គួររម្លឹកថា សង្គ្រាម​ពាណិជ្ជ​កម្មនេះ​បាន​ផ្ទុះឡើង​ក្រោយ​ពេលដែល​អាមេរិក​និង​ចិន​ពុំ​អាច​ស្វែង​រកបាន​នូវ​ចម្លើយ​រួម​ចំពោះ ចំណោទ​ពាណិជ្ជកម្ម​ជាច្រើន​។​អតិរេក​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ដែលមាន​កំណើន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ត្រូវបាន​ចាត់ទុកជា​មូលហេតុ​ចម្បង​បណ្ដាលឱ្យមាន​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។​

​អាមេរិក​ចង់ឱ្យ​ចិន​មាន​សកម្មភាព​ធ្វើយ៉ាងណា​កាត់បន្ថយ​អតិរេក​ពាណិជ្ជ​កម្មនេះ ប៉ុន្ដែ​ក្រុង​ប៉េកាំង​មិនអាច​ឬ​មិន​ចង់​ធ្វើ​រឿងនេះ​៕
​សូ​យ​ន​

spot_img
×