Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Duterte ពុំទាន់​អាច​លាលែង​ពី​តំណែង​បាន ព្រោះ​អនុ​ប្រធានាធិបតី​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​

spot_img
ប្រ​នា​ធា​ធិបតី​ហ្វីលីពីន Rodrigo Duterte និង​អតីត​បេក្ខភាព​អនុ​ប្រធានាធិបតី Ferdinand Marcos Jr.

​អ្នកនាំពាក្យ​ប្រធានាធិបតី Harry Roque បាន​និយាយថា ប្រធានាធិបតី​អាច​លាលែង​ពី​តំណែង​ប្រសិនបើ​មាន​អ្នក​ជំនួស​លោក មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​អតីត​បេក្ខភាព​អនុ​ប្រធានាធិបតី Ferdinand Marcos Jr គឺជា​មនុស្ស​ដែល​លោក​មាន​ជំនឿ​ជាងគេ ។​

​អ្នកនាំពាក្យ​រូបនេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា​«​ប្រសិនបើ​គ្រប់​បញ្ហា​វិវឌ្ឍន៍​ទៅមុខ ហើយ​គាត់​ដណ្ដើមបាន ជោគជ័យ​ចំពោះ​លទ្ធផល​បោះឆ្នោត អ្នកស្រីRobredo នឹង​ក្លាយជា​ប្រធានាធិបតី​។ ពេលនោះ​ប្រធានាធិបតី Duterte នឹង​អនុវត្តន៍​ពាក្យសន្យា​របស់ខ្លួន​ភ្លាម​»​។​

​ថ្មីៗ​នេះ​លោក Duterte ច្រើន​និយាយ​ពី​គម្រោង​លាលែង​ពី​តំណែង​មុន​អាណ​តិ្ដ ដែល​វា​នឹង​បញ្ចប់ទៅ​នៅ​ខែមិថុនា ឆ្នាំ​២០២២ ។​

​ហេតុ​នេះឯង លោក Duterte មិនអាច​លាលែង​ពី​តំណែង​ពេលនេះ​បានឡើយ ព្រោះ​បើតាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ អនុ​ប្រធានាធិបតី​ប​ច្ច​ប្បន្ន អ្នកស្រី Leni Robredo ដែល​លោក​Dutert អះអាងថា​ពុំមាន​«​សមត្ថភាព គ្រប់គ្រាន់​»​នឹងត្រូវ​ឡើង​ជំនួស​។​

អ្នកស្រី Leni Robredo គឺជា​មេដឹកនាំ​បក្ស​ប្រ​ឆាំ​នៅ​ហ្វីលីពីន ហើយ​ពុំមែន​ជា​មនុស្ស​ដែល​លោក Dutert ជ្រើសរើស​ធ្វើជា​អនុ​ប្រធានាធិបតី​នោះទេ ប៉ុន្ដែ​អ្នកស្រី​បានឈ្នះ​លោកមា​កូ​ស ក្នុងការ​បោះឆ្នោត​ជ្រើសរើស​អនុ​ប្រធានាធិបតី ហ្វីលីពីន​កាលពី​ខែឧសភា ឆ្នាំ​២០១៦​។

​លោក​ម៉ា​កូ​ស បានធ្វើ​ការតវ៉ា​អំពី​លទ្ធផល​បោះឆ្នោត ហើយ​តុលាការ​កំពូល​ហ្វីលីពីន​កាលពី​ខែម​សា​កន្លងមក​បាន​ដំណើការ ត្រួតពិនិត្យ​សន្លឹកឆ្នោត​ដោយ​រាប់នឹង​ដៃ​។ នីតិវិធី​នេះ​ស្មុគស្មាញ​ណាស់ ហើយ​អាច​អូសបន្លាយ​ពេល​មួយ​ឆ្នាំទៅ​ពីរ​ឆ្នាំ​ឯណោះ​៕
​សូ​យ​ន​

spot_img
×