Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កែប្រែ​ផ្នត់គំនិត​សាធារណជន ឱ្យមាន​ឥរិយាបថ ចេះ​ស្រទ្បា​ញ់ និង​ចូលរួម​ចំណែក​ថែរក្សា ការពារ​បរិស្ថាន​

spot_img

​ខេត្ត​កំពត ​៖ យ៉ាងណាមិញ សិក្ខាសាលា ការផ្សព្វផ្សាយ លិខិត​បទដ្ឋាន​គតិយុត្ត​ទាក់ទង​មេត្រីភាព​បរិស្ថាន គឺជា​ការកែប្រែ​ផ្នត់គំនិត​សាធារណជន ឱ្យមាន​ឥរិយាបថ ចេះ​ស្រទ្បា​ញ់ និង​ចូលរួម​ចំណែក​ថែរក្សា ការពារ​បរិស្ថាន មាន​ទម្លាប់​ល្អ និង​ប្រតិបត្តិ​ល្អ​ចំពោះ​បរិស្ថាន​។​

​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ នាយកដ្ឋាន​រង្វាន់ និង​លើកទឹកចិត្ត នៃ​អគ្គនាយដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ក្រសួង​បរិស្ថាន បាន​រៀបចំ​សិក្ខាសាលា​ស្តីពី ការផ្សព្វផ្សាយ ”​លិខិត​បទដ្ឋាន​គតិយុត្ត​ទាក់ទង​មេត្រីភាព​បរិស្ថាន​” ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពុទ្ធ សូ​រិទ្ធី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន និង​មាន​ការចូលរួម​ពី​នាយកដ្ឋាន​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន​ទាំង​៩ រួម​ទាំង​ប្រតិបត្តិ​ករ​នៃ​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​យកចិត្តទុកដាក់​លើ​វិស័យ​បរិស្ថាន ដើម្បី​បញ្ជ្រាប និង​ផ្សព្វផ្សាយ​ពី​បទដ្ឋាន​គតិ​យុទ្ធ​ពី​ការលើកទឹកចិត្ត​ក្នុង​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​។

​លោក ពុទ្ធ សូ​រិទ្ធី អគ្គនាយករង នៃ​អគ្គ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​លើកឡើង​ថា ដើម្បី​សម្រេចបាន​នូវ​បេសកកម្ម ក៏ដូចជា​ផ្សព្វផ្សាយ​ពី​បទដ្ឋាន​គតិ​យុទ្ធ​មេត្រីភាព​បរិស្ថាន​ឱ្យបាន​ទូលំទូលាយ​ជាពិសេស​វិស័យ​ឯកជន ក្រសួង​បរិស្ថាន​បាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ​ទាំង​អស់​លើ​ការបង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​សំណល់​គ្រប់​ប្រភេទ លុបបំបាត់​បទល្មើស​ព្រៃ​ឈើ​ជា​ទ្រង់ទ្រាយ​ធំ បង្កើន​ផ្ទៃដី​អភិរក្ស​ធម្មជាតិ និង​ប្រសិទ្ធភាព​គ្រប់គ្រង​ជីវៈចម្រុះ រៀបចំ​នូវ​គោលនយោបាយ និង​ផែនការ​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ សំដៅ​ថែរក្សា​នូវ​គុណភាព​បរិស្ថាន​សម្រាប់​ការរស់នៅ​ដោយ​ចីរភាព​។​

​ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​ខាងលើ អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ដែល​ជា​សេនាធិការ​ឱ្យ​ក្រសួង​បរិស្ថាន និង​មាន​នាយកដ្ឋាន​រង្វាន់ និង​លើកទឹកចិត្ត ជា​អង្គភាព​ជំនាញ​បាន​នឹង​កំពុង​រៀបចំ​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត ស្តីពី​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​មេត្រីភាព​បរិស្ថាន​ដល់​រូបវន្តបុគ្គល និង​នីតិបុគ្គល ដែល​បាន​ចូលរួម និង​មាន​ស្នាដៃ​ល្អ​ក្នុង​ការអនុវត្ត​សកម្មភាព​​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ធ្វើយ៉ាងណា ឱ្យស្រប​តាម​អនុក្រឹត្យ​លេខ​១៣៥​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​បរិស្ថាន អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ជា​សេនាធិការ​ឱ្យ​ក្រសួង​បរិស្ថាន តាមរយៈ​នាយកដ្ឋាន​រង្វាន់ និង​លើកទឹក​ចិត្ត​ក្នុង​ការដឹកនាំ​សម្របសម្រួល​ព្រមទាំង​ចាត់ចែង​ពិធី​នានា អំពី​ការអប់រំ​ផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន​។ ក្នុង​នោះ​ក្រសួង​បរិស្ថាន​ក៏​មាន​គោលនយោបាយ​លើកទឹកចិត្ត​មេត្រីភាព​បរិស្ថាន ដូចជា​ការផ្តល់​ប័ណ្ណសរសើរ​មេត្រីភាព​បរិស្ថាន វិញ្ញាបនបត្រ​ទទួលស្គាល់ ស្លាក​សញ្ញា​មេត្រីភាព​បរិស្ថាន ពានរង្វាន់ និង​មេដាយ​ដល់​រូបវន្តបុគ្គល និង​នីតិបុគ្គល អង្គភាព ក្រសួង ស្ថាប័ន សហគ្រាស រោងចក្រ ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​មេត្រីភាព​បរិស្ថាន មាន​ជាអាទិ៍​៖ ការ​ធ្វើ​អនាម័យ ការ​ទុកដាក់​សំណល់ ការដាំ​ដើមឈើ បង្កើត​ផ្ទៃ​បៃតង ការ​សន្សំសំចៃ​ធនធាន​ទឹក និង​ថាមពល ការបង្កើត​បច្ចេកវិទ្យា​បៃតង​ល្អ​ផង​ដែរ​៕ ​ដោយ ​៖ ​កូឡាប​

   

spot_img
×