Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​៖ កម្ពុជា​បន្ត​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ និង​បោះជំហាន​ឈាន​ឡើង​ក្នុង​ខ្សែសង្វាក់​ត​មៃ្ល​វិស័យ​កម្មន្តសាល​

spot_img

ភ្នំពេញ ៖ យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​បានឲ្យដឹងថា កំណើន​នៃ​ការនាំ​ចេញ​ស្បែកជើង គ្រឿង​ម៉ាស៊ីន​អគ្គិសនី បរិក្ខារ និង​គ្រឿងបន្លាស់​យានយន្ត បាន​ជួយ​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រក្សាបាន​នូវ​ភាពរឹងមាំ ខណៈ​ដែល​មាន​ការ​ថម​ថយ​តិចតួច​មក​នៅត្រឹម ៦,៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៧ ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​អត្រា ៧​ភាគរយ​។​

​យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុង​ក្រោយ​ដែល​ផ្សព្វផ្សាយ​ថ្ងៃនេះ បាន​កត់សម្គាល់​ថា ការនាំ​ចេញ​សម្លៀកបំពាក់​និង​ផលិតផល​វាយណភ័ណ្ឌ​ដទៃទៀត មាន​បរិមាណ​ធ​ម្យ​ម ក៏ប៉ុន្តែ ទស្សនវិស័យ​រយៈពេល​មធ្យម នៅតែ​មាន​ភាព​វិជ្ជមាន ដោយសារ​តែ​កំណើន​លើ​ការនាំចេញ​ច្រើន​ប្រភេទ​ទំនិញ​និង​លំហូរ​ចូល​ដ៏​ល្អ​នៃ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​។​

​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ប្រទេស​កម្ពុជា​ស្ថិតនៅ​ត្រង់​ចំណុច​មួយ​ដែល​បោះ​ជំហាន​ឈានឡើង​ក្នុង​ខ្សែសង្វាក់​តម្លៃ​វិស័យ​កម្មន្តសាល​មាន​ការកើនឡើង ដូចជា ពី​ការ​កើន​តែ​ផ្នែក​កាត់ដេរ មក​កើន​ផ្នែក​អគ្គិសនី និង​គ្រឿង​បម្លាស់​យានយន្ត ហើយ​នោះ​គឺជា​ការអភិវឌ្ឍ​មួយ​ដែល​ប្រកបដោយ​ក្តីសង្ឃឹម​។ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការបង្កើន​ការវិនិយោគ​និង​ពង្រីក​ការនាំចេញ​ច្រើន​ប្រភេទ​ទំនិញ កម្ពុជា​នឹង​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ​បន្ថែម​ទៀត ដែល​ជួយ​ដោះស្រាយ​ទៅ​នឹង​ថ្លៃ​ចំណាយ​ខ្ពស់​លើ​អគ្គិសនី​និង​ភស្តុភារ ព្រមទាំង​
​គម្លាត​នៃ​ជំនាញ​។​”

​កំណើន​សេដ្ឋកិច្ច​ពិតប្រាកដ ត្រូវបាន​គេ​រំពឹងថា នឹង​នៅតែ​មាន​ភាពរឹងមាំ គឺ​កើនឡើង​ដល់ ៦,៩​ភាគរយ នៅក្នុង​ឆ្នាំ​២០១៨​។ ក៏ប៉ុន្តែ ការធ្លាក់​ចុះ​ដែល​អាច​កើតឡើង​នៃ​សេដ្ឋកិច្ច​នៅក្នុង​តំបន់ ជាពិសេស នៅក្នុង​ប្រទេស​ចិន និង​ភាពមិនប្រាកដប្រជា​ដែល​អាច​កើតមានឡើង​ទាក់ទង​នឹង​ការបោះឆ្នោត បង្ក​នូវ​ហានិភ័យ​ចំពោះ​ទស្សនវិស័យ​នេះ​។​

​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​វិស័យ​ទេសចរណ៍ (​ចំនួន​មក​ដល់​នៃ​អ្នក​ទេសចរណ៍ មិន​ស្ថិត​ថេរ​) របាយការណ៍​នេះ ស្នើ​ឲ្យ​បង្កើន​សក្តានុពល​វិស័យ​ទេសចរណ៍ តាមរយៈ​ការបង្កើន​តំបន់​គោលដៅ​និង​ផលិតផល​សម្រាប់អ្នកទេសច​រណ៍ និង​តាមរយៈ​ត​ភ្ជាប់​ទំនាក់ទំនង​គ្រួសារ​នៅ​ជនបទ​ទៅ​នឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​វិស័យ​ទេសចរណ៍​។ របាយការណ៍​នេះ ក៏បាន​ផ្តល់​អនុសាសន៍​ផងដែរ ឲ្យ​ផ្តល់​នូវ​ការគាំទ្រ​បន្ថែមទៀត​ដល់​កសិករ​នានា​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​តែ​តម្លៃ​កសិផល​ធ្លាក់​ថៃ្ល ដែល​កំពុង​តែ​ខិតខំ​ស្វែងរក​ឱកាស​ប្រសើរ​ជាង​នេះ​ដើម្បី​ចូល​ទៅ​កាន់​ទីផ្សារ និង​បង្កើន​ផលិតកម្ម​ឲ្យបាន​ច្រើន​ប្រភេទ​។​

​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា គឺជា​របាយការណ៍​ប្រចាំ​ឆមាស ដែល​ផ្តល់ជូន​នូវ​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ការអភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច​នៅ​កម្ពុជា ទាំង​រយៈពេល​ខ្លី​និង​រយៈពេល​មធ្យម​៕ ដោយ​៖​កូឡាប​

 

spot_img
×