Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា រងរបួស​ធ្ងន់​ស្រាល ២​នាក់ នៅ​ស្រុក​ត្បូងឃ្មុំ​

spot_img

​ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​និង​រថយន្ត​ទិសដៅ​ផ្ទុយគ្នា បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ស្រាល ០២​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​៤០​នាទី ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ ១៣៤-១៣៤ ស្ថិតនៅ​ភូមិ​អណ្តូង​ជា ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​រថយន្តឈ្នួល​ម៉ាក​សាំ​យ៉ុង​ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2Y-6049 បើកបរ​ដោយ​ឈ្មោះ ថៃ ស៊ី​ថេត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​ដឹក​មនុស្ស​ចំនួន ៣​នាក់ ឈ្មោះ សុខ តុលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ និង​២​នាក់​ទៀត មិន​ទាន់​ស្គាល់​ឈ្មោះ​។​

បង្ក​ជា​មួយ រថយន្ត​ម៉ាក​អាស៊ី ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 5A-0298 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បណ្ដាលឲ្យ​ឈ្មោះ ថៃ ស៊ី​ថេត អ្នក បើកបរ​រថយន្ត​សាំង យ៉ុង​រង​របួសធ្ងន់​និង អ្នកបើកបរ​រថយន្ត​អាស៊ី​រងរបួស ស្រាល​។ ក្រោយពី​កើតហេតុ​ភាគី​ខាង​បង្ក​បាន​គេចខ្លួន ហើយ​រថយន្ត​សាំ​យ៉ុង​ខូចខាត​កំរិតធ្ងន់ រថយន្ត​ម៉ាក​អាស៊ី​ខូតខាត​កំរិត​ស្រាល​។ មូលហេតុ​គឺ​ប្រជែង​គ្នា​បណ្តាលឲ្យ​គ្រោះថ្នាក់ រីឯ​រថយន្ត​ដែល​ពាក់ព័ន្ធ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បាន​ដកហូត​យក​មក រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​ធ្វើ​ការស្រាវជ្រាវ និង​ដោះស្រាយ​បន្ត​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×