Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តសៀមរាប ចាប់ បុរស​ម្នាក់ ឆក់​កាបូប​ភ្ញៀវទេសចរ​

spot_img

​​សៀមរាប ​៖ នគរបាល​ក្រុង​សៀមរាប បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយពី​បាន​ធ្វើ​សកម្មភាព ឆក់​កាបូប​ភ្ញៀវទេសចរ​បរទេស ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ ធ្វើឲ្យ ដួល​របួស​ជើង​និង​ស្មា​។

​សមត្ថកិច្ច​ខេត្ត​សៀមរាប បានឲ្យដឹងថា អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត និង​ការដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ កងកម្លាំង​នគរបាល នៃ​ការិ​យា​ល័យ​​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​អង្គភាព​នគរបាល​ទេសចរណ៍ បាន​ធ្វើ​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់ ឈ្មោះ ធុន ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ភ្ញៀវទេសចរ​បរទេស​ម្នាក់​ឈ្មោះ SHAHROZE KHAN (​ខាន់​សារ៉ូ​ស​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សញ្ជាតិ​ប៉ា​គី​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ​MD ៤១២៤២៥១ ធ្វើឲ្យ​ជនរងគ្រោះ ដួល​របួស​ជើង​និង​ស្មា ។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា សកម្មភាព​ឆក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ម្តុំ​មុខ​ផ្សារ​យីហោ​ចៅ​សាំង​ហុក ក្រោយ​សណ្ឋាគារ​សន្តិភាព​ក្នុង​ក្រុង​សៀមរាប ហើយ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ បាន​បើក​ម៉ូតូ​ម៉ាក​ខ្លិច សេរី​ឆ្នាំ​២០១៥ ពណ៌​ឈាមជ្រូក ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​របស់​ជនបរទេស ដើរ​ម្នាក់ឯង ហើយ​ពេល​ធ្វើ​សកម្មភាព​ឆក់​កាបូប​រួច​ភ្លាម ក៏​ត្រូវ​បាន​កងកម្លាំង​នគរបាល ដែល​ធ្វើ​សកម្មភាព​ល្បាត​ត្រួតពិនិត្យ​នៅ​ជិត​នោះ បាន​ដេញ​ចាប់​បាន​ជាក់ស្ដែង ភ្លាមៗ​បាន​ម្នាក់​ដែលជា​អ្នក​ជិះ​ពីក្រោយ និង​ជា​អ្នកធ្វើ​សកម្មភាព​ឆក់​ចំណែក​អ្នកបើក​ម៉ូតូ​បាន​រត់​គេចខ្លួន​រួច ។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​បន្ថែមទៀតថា ចំពោះ​សម្ភារ​និង​កាបូប​ដៃ​របស់​ភ្ញៀវ ត្រូវបាន​កម្លាំង​នគរបាល​បាន​យក​មក​វិញ​បាន​ទាំងអស់ ហើយ​ក្រោយពី​ការសាកសួរ​របស់​សមត្ថកិច្ច​ជំនាញ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ពិតប្រាកដ​មែន ហើយ​ជនសង្ស័យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ដំណើរការ​អនុវត្ត​ទៅតាម​នីតិវិធី​បន្ត រីឯ​របស់របរ​និង​សម្ភារ ត្រូវបាន​ប្រគល់​ជូន​ម្ចាស់​ដែល​ជា​ជនបរទេស​វិញ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×