Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​រយ​:​ពេល​១​អាណត្តិ មកនេះ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​

spot_img

​​លោក​រដ្ឋមន្ត្រី​អ៊ិត សំហេង បាន​ថ្លែងថា ក្នុង​រយ​:​ពេល​១​អាណត្តិ មកនេះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួលបាន​ជោគជ័យ​ធំធេង​គួរ​ជាទី​មោទន ធ្វើឱ្យ​គ្រប់​មជ្ឈដ្ឋាន​អបអរសាទរ ហើយ​បាន​ផ្តល់​នូវ​ទំនុកចិត្ត ជំនឿ​ជឿជាក់ និង​គាំទ្រ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ដើម្បី​បាន​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឈាន​ទៅ​រក​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​រុងរឿង​ឆាប់រហ័ស​។​

​នា​រសៀល ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៨​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សំណេះ​សំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លោក អ៊ិត សំហេង បាន​ថ្លែងថា តាមរយ​:​ការផ្សារភ្ជាប់ រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើឱ្យ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួលបាន​លទ្ធផល​ល្អប្រសើរ បំពេញបាន​នូវ​ភាព​សុខុដុមរមនា​នៃទំនា​ក់​ទំនង​វិជ្ជាជីវះ ការបណ្តុះបណ្តាល​បច្ចេក​ទេស​វិជ្ជាជីវៈ ការអភិវឌ្ឍ​មុខរបរ និង​ការងារ ការអនុវត្ត​របប​សន្តិសុខ​សង្គម និង​ការផ្តល់​សេវាសាធារណ​:​បាន​ទាន់ពេលវេលា​។ កត្តា​ទាំង​នេះ​ទទួលបាន​ការអបអរ​សាទរ និង​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន យុវជន ជាពិសេស​ពី​សំណាក់​បងប្អូន​កម្មករ​និយោជិត ដែល​កំពុង​ទទួលបាន​នូវ​មុខរបរ ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​កាន់តែ​មាន​ភាពល្អប្រសើរ​កើនឡើង​ជា​លំដាប់​។​

​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ថ្នាក់​ដែល​បាន​ខិតខំ បំពេញ​កា​ងារ​ទទួលបាន​ជោគជ័យ ក្នុង​រយ​:​ពេល​ពេញ​មួយ​អាណត្តិ​ទី​៥​នេះ និង​សូម​ខិតខំ​បំពេញ​ការងារ ដើម្បី​ពង្រីក​នូវ​សមិទ្ធផល​ទាំងនេះ​សម្រាប់​អាណត្តិ​ទី​៦ បន្តទៀត ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​បន្តទៀត​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×