Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​មែន​! បើកឡាន​ក្រុង​គ្មាន​ខ្វល់​ជីវិត​អ្នកដទៃ និង​ព្រលះ​រថយន្ត​តូចៗ​កំពុង​ចរាចរណ៍​អស់​ជិត​២០​គ្រឿង (​វីដេអូ​)

spot_img

​វីដេអូ​ដ៏​រន្ធត់​មួយ ដែល​កំពុង​រីក​រាលដាល​ទាំង​នៅលើ​បណ្តាញ​សង្គម Facebook និង Twitter បានបង្ហាញ​ឲ្យ​ឃើញ​រថយន្តក្រុង​១​គ្រឿង ដែល​បើកបរ​ឆ្លងកាត់​ចរាចរណ៍​ដ៏​មមាញឹក​មួយ​យ៉ាង​សាហាវ​បំផុត បានធ្វើ​ឲ្យ​អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ស្រៀវ​បុក​ពោះ​គ្រប់ៗ​គ្នា​តែម្តង ដែល​ពុំ​នឹកស្មាន​ដល់​ថា​អ្នកបើកបរ​ឡប់សតិ​នោះ យក​ជីវិត​អ្នកដទៃ​មក​ធ្វើជា​រឿង​លេងសើច​បែបនេះ ។​

​បុរស​ម្នាក់​ឈ្មោះ Azri Arip ដែល​បាន​ចែករំលែក​វីដេអូ​ដ៏​ស្លុតរន្ធត់​នេះ បាន​អះអាងថា រថយន្តក្រុង​១​គ្រឿង បាន​វាយប្រហារ​រថយន្ត​តូចៗ​ជាច្រើន​គ្រឿង ហើយ​ក្នុងនោះ​រួមទាំង​រាន​លក់​នំ​ប៊ឺ​ហ្គ័​រ​របស់គាត់​ផងដែរ ។ ម្តាយ​របស់គាត់​ដែលមាន​វត្ត​មាននៅ​ខណៈពេល​នោះ បាន​កំពុង​ពរ​កូន​អាយុ​២​ខែ​ម្នាក់​ផងដែរ ។​

​ដោយមាន​ការគិត​លឿន គាត់​ក៏បាន​ឡើង​ម៉ូតូ​ជិះ​ដេញតាម​រថយន្តក្រុង​បើក​ដ៏​សាហាវ​នេះ ។ គាត់​បាន​និយាយថា គាត់​សូម្បី​រក​ពេល​មិនមាន​ពេល​ដើម្បី​ពាក់​ស្បែកជើង ហើយ​បើក​ម៉ូតូ​ដេញតាម​ទាំង​បាតជើង​ទទេ ។​

Azri នៅបាន​អះអាង​ឲ្យ​ដឹង​ទៀតថា រថយន្តក្រុង​នោះបាន​បើក​ចូល​ញែក​ចរាចរណ៍​គ្រប់​ផ្លូវ​ទាំងអស់ ចេញពី Ampang ឆ្ពោះទៅកាន់ MRR2 ហើយ​វា​បាន​បុក​ទង្គិច​រថយន្ត​តូចៗ​កំពុង​ធ្វើ​ចរាចរណ៍​ប្រហែល ២០ គ្រឿង ។​

​វា​មិន​ច្បាស់​ថា​តើរ​យន្ត​ក្រុង RapidKL នេះ ត្រូវបាន​បើកបរ​ដោយ​អ្នកបើក​បរមាន​ជំនាញ ឬ ត្រូវបាន​លួច​ដោយ​នរណាម្នាក់ ដែល​កំពុង​ព្យាយាម​នាំយក​វា​ទាំង​ស្លន់ស្លោ លែង​ខ្វល់​នឹង​គ្រោះថ្នាក់​ដល់​អ្នកដទៃ​បែបនេះ ។​

​តាមរយៈ​វីដេអូ រថយន្តក្រុង​នេះ​បាន​ឈប់​ទៅមុខ​លែងរួច បន្ទាប់ពី​បុក​ទង្គិច​ជាមួយ​រថយន្ត​តូច​១​គ្រឿង​ចុងក្រោយ ។ ហើយ​វីដេអូ​បានបញ្ចប់​ត្រឹម​បង្ហាញ​ឲ្យ​ឃើញ​ខណៈពេលដែល​បុរស​ម្នាក់​រត់​ស្ទាក់​រថយន្ត ប្រហែល​ក្នុង​បំណង​ចាប់​អ្នកបើកបរ​ឡង់​សតិ​នោះ ។​

​ទោះយ៉ាងណា អ្នកបើកបរ​រថយន្ត​ក្រុង​នេះ ពុំ​ត្រូវបាន​គេ​រាយការណ៍​បាន​ចាប់ខ្លួន​នោះទេ ។ រីឯ​មនុស្ស​ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ដ៏​សាហាវ​នេះ ក៏​ពុំ​ត្រូវបាន​រាយការណ៍​ថា អាច​រងរបួស ឬ​យ៉ាងណា​នោះ​នៅឡើយ ៕ ឧ​ត្ត​ម (worldofbuzz)

spot_img
×