Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ស្ត្រី​ជនជាតិ​ចិន បើករថយន្ត​ដេញ​បុក ចោរឆក់​ទូរស័ព្ទ​ដៃ​២​នាក់

spot_img

​ភ្នំពេញ ​៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ជនជាតិ​ចិន ដែល​បើករថយន្ត​ដេញ​បុក ចោរឆក់​ទូរស័ព្ទ​ដៃ​២​នាក់ បណ្តាលឲ្យ​រងរបួស និង​ស្លាប់ នៅ​ខណ្ឌ​ចំការមន​ដាក់ពន្ធនាគារ ។​

​ករណីនេះ កញ្ញា វ៉ា ស​ក្កដា ដែល​ជា​តំណាង​អយ្យការ​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ ឈ្មោះ YUAN TANG (​ថា​ង យៀ​ន​) ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អាជីវករ ស្នាក់នៅ​ផ្ទះជួល​គ្មាន លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព នៃ​ជនរងគ្រោះ និង​បទ បើកបរ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

​កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក​រថយន្ត ម៉ាក LEXUS RX-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-9745 បុក​ម៉ូតូ ជនរងគ្រោះ ម៉ាក SCOOPY ព័ណ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-7241 នៅ​ចំណុច​ផ្លូវ​លេខ​៤៥៤ កែង​ផ្លូវ​លេខ​១២៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ជនសង្ស័យ​ទី​១​ឈ្មោះ សារុន ពិសិដ្ឋ អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៥០ ផ្លូវ​លេខ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន (​រងរបួស​ធ្ងន់​) និង​ទី​២​ឈ្មោះ បេ សុភា​ដេវីត អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ក្រុម​៤៣ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ទេព្យ​)៕  ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×