Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ ស្លាប់​៦​នាក់ របួស​៨​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​៣​លើក​) បណ្តាលឲ្យ​ស្លាប់ ៦​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់ ៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៣​នាក់ មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៣​នាក់ ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ៣​គ្រឿង និង​គោយន្ត ២​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​២​នាក់​) ស្រវឹង ១​លើក ប្រជែង ១​លើក​(​ស្លាប់​៣​នាក់​) មិន​គោរព​សិទ្ធិ ១​លើក និង​មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​១​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត ៣​លើក និង​ផ្លូវលំ ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​តូច ១​លើក និង​រថយន្ត​ធំ ១​លើក និង​គោយន្ត ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​ព្រះវិហារ ១​លើក ស្លាប់​៣​នាក់​(​ស្រី​២​នាក់​) របួស​៤​នាក់​(​ស្រី​១​នាក់​) ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ព្រៃវែង ១​លើក ស្លាប់​១​នាក់​(​ស្រី​) និង​ខេត្ត​មណ្ឌលគិរី ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៦ គឺ​ថ្ងៃ​ទី​១-១៦ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១២៥​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦៧​នាក់ របួស​សរុប ១៤៨​នាក់ របួសធ្ងន់ ៩៩​នាក់ របួសស្រាល ៤៩​នាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×