Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សន្យា​ផ្ដល់​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ដល់​សិស្ស​វិទ្យាល័យ​នៅ​ស្រុក​កោះធំ ដែល​ប្រឡង​ជាប់​ទទួលបាន​និទ្ទេស​A

spot_img

លោក​ទេសរដ្ឋមន្ត្រី បាន​សន្យា​ផ្តល់​ម៉ូតូ​មួយ​គ្រឿង​ដល់​សិស្ស​វិទ្យាល័យ​នៅ​ស្រុក​កោះធំ ដែល​ប្រឡង​ជាប់ ទទួលបាន​និទ្ទេស A និង​សិស្ស​ដែល​ប្រឡង​ជាប់ ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​១០​ម៉ឺន​រៀល ជាពិសេស​ស្វែងរក​អាហារូបករណ៍ ពី​សាកលវិទ្យាល័យ​នានា នៅក្នុង​ស្រុក​ផ្ដល់​ជូន​សិស្ស​ក្នុង​ស្រុក​កោះធំ និង​នាំ​ក្មួយៗ​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់ ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​កំពង់ឆ្នាំង ដើម្បី​ស្វែងយល់​ពី ការរីកចម្រើន​របស់​ប្រទេស​ជាតិ​ផង​ដែរ​។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​កោះធំ បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ទាំង​៤ ឋិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ដោយ​មាន​ការចូលរួម​ពី​លោក​ប្រធាន និង​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ទាំង​៤ សរុប​ប្រមាណ​៧៩២​នាក់​។​

​សូម​ជម្រាប​ជូន​ថា​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨ នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​ក្នុងនោះ​នៅ​ស្រុក​កោះធំ​មាន​មណ្ឌល ប្រឡង ចំនួន​បី​រួមមាន​៖ វិទ្យាល័យ​ហ៊ុន សែន​ស្អាង​(​ជើង​) វិទ្យាល័យ​ហ៊ុន សែន​ស្អាង (​ត្បូង​) និង​វិទ្យាល័យ វឌ្ឍនៈ​ឈូង​លាភ​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​ទាំងមូល លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ផ្ដាំផ្ញើ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យកចំណេះ​ទាំងនេះ​មក​បម្រើ​ប្រទេសជាតិ របស់​យើង និង​បាន​គូសបញ្ជាក់ ថា​៖ ចំណេះវិជ្ជា​ជា​ទ្រព្យ​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ស្រប​តាម​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ពោលថា​៖ “​ចំណេះវិជ្ជា​ជា​ទ្រព្យ​ដ៏​ចំណាន ចោរលួច​មិនបាន ចាយ​ច្រើន​រឹតតែ​ចម្រើន​ឡើង​”​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថា​៖ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវការ​អ្នកចេះដឹង​ពិតប្រាកដ​បន្ថែមទៀត​ដើម្បី​ជួយ អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​គោលបំណង​ប្រែក្លាយ​ពី​ប្រទេស កំពុង​អភិវឌ្ឍ​ទៅ​ជា​ប្រទេស​អភិវឌ្ឍ​ជឿនលឿន ដូច​បណ្តា​ប្រទេស​អភិវឌ្ឍ​មួយចំនួន លើ​សកលលោក​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ក៏បាន​ក្រើនរំឭក​ផងដែរ ឱ្យ​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​តាំងចិត្ត​ឱ្យ មុត​ស្រួច ស្វែងរក​គ្រប់​មធ្យោបាយ ប្រើ​ឱ្យ​អស់​សមត្ថភាព និង​សក្ដានុពល​របស់​ខ្លួន ពិសេស​រំឭក​មេរៀន​ឱ្យ បាន​ញឹកញាប់ ថែរក្សា​សុខភាព​ឱ្យបាន​ល្អ មុន​ពេល​ថ្ងៃ​ប្រឡង​មកដល់ និង​បាន​ជូនពរ​ឱ្យ​ពួកគាត់​ប្រឡង ជាប់​គ្រប់ៗ​គ្នា ជាពិសេស​ទទួលបាន​និទ្ទេស A ឱ្យបាន​ច្រើន​ជាង​ឆ្នាំមុនៗ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×