Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គឹម សុខ អនុវត្ត​ការ​ជាប់​ទោស​ដល់​ថ្ងៃ​កំណត់ ហើយ​ត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ​ព្រៃ​ស​

spot_img

​ភ្នំពេញ ​៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម ត្រូវបាន​តុលាការ​ដោះលែង ឲ្យមាន​សេរីភាព​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែ​សីហា ឆ្នាំ​២០១៨ ។ លោក គឹម សុខ​បាន​ចេញពី​ពន្ធនាគារ​ព្រៃ​ស នៅ​ម៉ោង​ប្រមាណ​ជាង 9​និង​40 នាទី​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​។​

​មន្ដ្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ត្រូវ​ហើយ​លោក គឹម សុខ ត្រូវបាន​តុលាការ​ដោះលែង​​ឲ្យចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃនេះ ក្រោយ​អនុវត្ត​ការ​ជាប់​ទោស​ដល់​ថ្ងៃ​កំណត់​។​

​លោក គឹម សុខ ជា​អ្នកវិភាគ​សង្គម កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​លោក គី ប្ញ​ទ្ធី សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​​ដើមបណ្តឹង​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​ជាអាទិ៍​។ ការផ្តន្ទាទោស​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​​គឹម សុខ បាន​ញុះញង់ និង​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី​។​

​លោក គឹម សុខ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា “​នេះ​ជា​រឿង​យុត្តិធម៌​ក្នុង​មួយជីវិត​របស់ខ្ញុំ​” ហើយ​លោក​បាន​អះអាងថា​ ៖ “​ខ្ញុំ​នឹង​ធ្វើ​រឿង​របស់​ខ្ញុំ តាម​ឆន្ទៈ​របស់​ខ្ញុំ​បន្តទៀត ដែល​ជា​បេសកកម្ម​និង​កាតព្វកិច្ច​។​” លោក​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​​លោក​មិន​មាន​គម្រោង​រត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​រក​សេចក្តីសុខ​នោះទេ​។ លោក បាន​ថ្លែងថា “​គម្រោង​ដែល​ចេញ​ទៅ​ក្រៅប្រទេស​​ដើម្បី​ចូលរួម​ក្នុង​កិច្ចការងារ និង​សិក្ខាសាលា​អ្វី​មួយ​នោះ គឺមាន ប៉ុន្តែ​គម្រោង​ចេញ​ទៅ​ប្រទេស ក្នុង​បំណង​គេចខ្លួន​​ឬ​ហេតុផល​រក​សេចក្តីសុខ​សម្រាប់​ខ្លួនឯង ពី​ប្រទេស​កម្ពុជា​នោះ គឺ​គ្មាន​ទេ​”៕​ ដោយ ​៖​ កូឡាប​

spot_img
×