Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kiki Dance Challenge វាយលុក​ហ្វេ​ស​បុក​មិនទាន់​បាត់​ផង ស្រាប់​ចេញ​ការប្រកួត​មួយទៀត ឡូយ​អស់​ស្ទះ​! (វីដេអូ)

spot_img

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​មាន​ការប្រកួត​ប្លែកៗ​ជា​​ច្រើន​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដល់​អ្នក​ប្រើប្រាស់ ដោយសារតែ​ជា​ការកំសាន្ត​ដ៏​ប្លែក ហើយ​ការ​​បបួល​ប្រកួត​ទាំងនោះ​មាន​ដូច​ជា Harlem Shake, Ice Bucket ជាដើម​។​

​នៅ​ពេល​ថ្មីៗ​នេះ ក៏​មាន​ប្រកួត​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ គឺ​ការប្រកួត Kiki Dance Challenge ដែល​តម្រូវ​ឲ្យ​អ្នក​ចង់​លេង ត្រូវ​ធ្វើការ​រាំ​ខាងក្រៅ​ឡាន ដោយ​ប្រើ ស្ទៃល៍ខ្លួន​ឯង ខណៈពេលដែល​​ឡាន​កំពុងធ្វើដំណើរ​ទៅមុខ​យឺតៗ​។ ការប្រកួត​នេះ​កំពុង​វាយលុក​បណ្តាញ​​​​ទំនាក់ទំនង​សង្គម ដូចជា​​ហ្វេ​ស​បុក​ជាដើម​។​

​ប៉ុន្តែ​ឥឡូវនេះ ស្រាប់តែ​មាន​ការប្រកួត​ថ្មី​ទៀត​ចេញ​មក ដែល​ទាក់ទាញ​មិន​ចាញ់​ការប្រកួត​លើក​មុនៗ​នោះទេ នោះ​គឺ​ការប្រកួត​រាំ​ឡើងជណ្តើរ (Climb the stairs with style challenge)​។​

​ការប្រកួត​នេះ​តម្រូវ​ឲ្យ​អ្នកចូលរួម ឡើង​កាំជណ្តើរ​ដោយ​ប្រើ​ស្ទៃល៍​រាំ​របស់​ខ្លួន​ផ្ទាល់​។ និយាយ​តាម​ត្រង់​​ទៅ​វា​គឺជា​ការប្រកួត​គួរឲ្យ​ចាប់អារម្មណ៍​មួយ និង​ប្លែក​ភ្នែក​ផងដែរ​ ៕ សុភ័ក្ត្រ

ចង់ដឹង​ការប្រកួត​រាំ​នេះ​ប្លែក​ភ្នែក​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា ៖​

spot_img
×