Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុក​គ្នា​សាហាវ​លើស​រឿងកុន​! បើកឡាន​បត់​ភ្លាមៗ​ពុំ​ផ្តល់​ភ្លើង​ស៊ីញ៉ូ​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​២​នាក់​ត្រូវ​ផ្លោង​ហើរ​ក្រឡាប់ចាក់​ដូច​ស្លឹក (​វីដេអូ​)

spot_img

​​នេះ​ជា​ខណៈពេល​ដ៏​មហា​រន្ធត់​បំផុត​មួយ ដែល​បុរស​ជិះ​ម៉ូតូ​២​នាក់ ត្រូវ​ផ្លោង​ឡើងលើ​អាកាស និង​ក្រឡាប់ចាក់​ធ្លាក់​ទៅនឹង​ដី​ដូច​ស្លឹក បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​សាហាវ ជិះ​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង ។​

​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​ដងផ្លូវ ចាប់បាន​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​នៅ Vynohradiv ក្នុង​តំបន់ Zakarpattia Oblast ប្រទេស​អ៊ុយ​ក្រែ​ន បានបង្ហាញ​ឲ្យ​ឃើញ​បុរស​អត់​ពាក់អាវ​២​នាក់ ជិះ​ម៉ូតូ​ព្រលះ​ជាមួយ​រថយន្ត Mercedes ពណ៌​ខ្មៅ​១​គ្រឿង ។​

​អ្នកបើកបរ​រយ​ន្ត​ត្រូវបាន​ចោទប្រកាន់ថា បាន​បើក​បត់​ឆ្វេង​ភ្លាមៗ​ដោយ​ពុំ​ផ្តល់​ភ្លើង​ស៊ីញ៉ូ​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ជាមុន ជាហេតុ​ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ ដែល​បើកបរ​យ៉ាង​លឿន​ចាប់​ហ្វ្រាំង​ពុំទាន់ បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ហោះ​ឡើងលើ​អាកាស និង​ក្រឡាប់ចាក់​ធ្លាក់​ដី​ដូច​ស្លឹក​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ។​

​ទោះយ៉ាងណា បុរស​ជិះ​ម៉ូតូ​ទាំងពីរ ហាក់​បង្ហាញ​អាការ​រងរបួស​ឈឺចាប់​ខ្លាំង​នោះទេ ហើយ​ពួកគេ​ក៏​ស្រ​វ៉ា​ងើបឡើង និង​ដើរ​សំដៅទៅ​រថយន្ត​បង្ក ដើម្បី​ដោះស្រាយ​គ្នា​ក្នុងករណីនេះ ។​

​តាមរយៈ​វីដេអូ ម៉ូតូ​ជនរងគ្រោះ ត្រូវ​បានឃើញ​បាន​រង​ការខូចខាត​យ៉ាងដំណំ ខណៈ​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ក្បាល​ខាងស្តាំ និង​ផ្សែងហុយ​ចេញពី​ម៉ាស៊ីន ។​

​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ដ៏​សាហាវ​នេះ បាន​កើតឡើង​ចម្ងាយ​ពីរ​បី​ម៉ែត្រ​ប៉ុណ្ណោះ ពី​អ្នក​ថ្មើរជើង​ម្នាក់ ដែល​កំពុង​ឈរ​នៅលើ​ចិញ្ចើមផ្លូវ ហើយ​គាត់​ប៊ិះ​តែ​នឹងរង​គ្រោះ​នៅក្នុង​ហេតុការណ៍​ផងដែរ ៕ ឧ​ត្ត​ម (DailyMail)​

spot_img
×