Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ម៉ឹង សំផន ចុះ​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ទៅ​បោះឆ្នោត​ជូន CPP ឈ្នះ​ភ្លូកទឹកភ្លូកដី​

spot_img

ស្វាយរៀង​ ៖ ​លោក ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា ព្រឹក​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០១៨ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមទាំង បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅនេះ​ធ្វើអោយ​សម្លេង​គាំទ្រ​គណបក្ស​ឈ្នះ​ភ្លូកទឹកភ្លូកដី​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៦​ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​ពិធី​សំណេះសំណាល​និង​ថ្លែងអំណរគុណ​នេះ​បាន​ធ្វើឡើង​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត​។​

​ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​យ៉ាង​សប្បាយ​រីករាយ​នេះ​លោក ម៉ឹង​ប​សំផន បាន​បង្ហាញ​អំពី​លទ្ធផល​ដ៏​ត្រចះត្រចង់​របស់​បក្ស​ដែល​មាន​ប្រជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​សរុប​ជាង​៨៣​ភាគរយ​ហើយ​មាន​សម្លេង​គាំទ្រ​គណបក្ស​ប្រជាជន​បាន​១២៥​អាសនៈ​ក្នុង​កៅអី​រដ្ឋសភា​ទាំង​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ប្រជាពលរដ្ឋ​នៅ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រឡាញ់​សន្តិភាព ស្រទ្បា​ញ់​ការអភិវឌ្ឍនិង​កាដឹកនាំដ៏​ត្រឹមត្រូវ​របស់រាជរ​ដ្ឋា​ភិបាល​ហើយ​នៅតែ​គាំទ្រ​សម្តេច​តេជោ​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៦​និង​អាណត្តិ​បន្តបន្ទាប់​ទៀត​។​

​លោក​រដ្ឋលេខាធិកា​របា​ន​បន្តទៀត​ថាៈ​ចាប់ពី​ពេលនេះ​ត​ទៅ​រាជរដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​បន្ត​បេសកម្ម​ដើម្បី​ជាតិ​មាតុភូមិ​ក្នុង​កិច្ច​ការងារ​អភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​ផ្តោត​សំខាន់​ទៅលើ​៤​ធំៗ​គឺ​ទឹក ភ្លើង ផ្លូវ​និង​ធនធានមនុស្ស​។​ហើយ​និង​បង្កើន​ការវិនិយោគ​អោយបាន​ច្រើន​បន្ថែមទៀត​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​អោយ​ច្រើន​បន្ថែមទៀត​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ​ធ្វើអោយ​មាន​ជីវភា​ពធូធា​របាន​មួយ​កម្រឹត​ថែមទៀត​។​

​នៅក្នុង​ឱកាស​នោះ​លោក ម៉ឹង សំផន ក៏​បាន​ថ្លែងអំណរគុណ ដល់​សមាជិក​សមាជិកា និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យ៉ាងច្រើន​ភ្លូកទឹកភ្លូកដី ហើយ​ក៏​សូមឱ្យ​សមាជិក​សមាជិការ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​អាណត្តិ​បន្ត​ទៀត​ជា​ពិសេស​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​។ សូមបញ្ជាក់ថា​នៅក្នុង​សំណេះសំណាល​នេះ​ក៏​មាន​ពិសា​របាយ​សាមគ្គី​មួយពេល​យ៉ាង​សប្បាយ​រីករាយ​ផងដែរ​។​វ៉ៃកូ​

spot_img
×