Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! ចាប់ពស់វែកដ៏ធំដៃទទេ បន្ទាប់ភ្ញៀវ​ភោជនីយដ្ឋាន​មួយ​នៅ​ថៃ ប្រទះ​​ឃើញ​​ស្ទើរ​​លោះ​​ព្រលឹង ខណៈ​ដើរ​ទៅកាន់​បន្ទប់ទឹក (​វីដេអូ​)

spot_img

​ពស់វែក​ដ៏​ធំ​១​ក្បាល ត្រូវបាន​ចាប់បាន​នៅក្នុង​ភោជនីយដ្ឋាន​មួយ នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង Nakhon Si Thammarat កាលពី​ថ្ងៃ​ចន្ទ «​ទិវា​មាតា​» ប៉ុន្តែ ម្ចាស់​ភោគ​ជនី​យ​ដ្ឋា​ន​ពណ៌នា​ថា​វា​ជាស​ញ្ញា​ផ្តល់នូវ​ពរជ័យ​មួយ ។​

​ស្ត្រី​ឈ្មោះ Kanchana Saeton ដែលជា​ម្ចាស់​ភោជនីយដ្ឋាន «somtam» នៅក្នុង​ស្រុក Thung Song បាន​បង្ហោះ​រូបភាព​ជាច្រើន​នៅលើ Facebook បង្ហាញ​អ្នក​ចាប់​ពស់​ម្នា​សក់ លើក​កាន់​ពស់វែក​ប្រវែង ៥ ម៉ែត្រ ដ៏​ធំ​១​ក្បាល ជាមួយ​ដៃទទេ​របស់គាត់ បន្ទាប់ពី​គាត់​បាន​ចាប់​វា​ចេញពី​កន្លែង​លាក់ខ្លួន​របស់​វា ។​

Kanchana និយាយថា អតិថិជន​ជាច្រើន និង​កូនៗ​របស់​ពួកគេ បាន​រត់​មករ​កនាង បន្ទាប់ពី​ពួកគេ​បាន​ប្រទះឃើញ​សត្វ​ពស់​១​ក្បាល កំពុង​ស្ថិតនៅ​ខាងក្រៅ​ជួរ​បង្គន់​ភោជនីយដ្ឋាន ។​

​ដូចដែល​ជនជាតិ​ថៃ​ជាច្រើន​ដែល​ជឿថា សត្វ​ពស់​គឺជា​សត្វ​ដែលមាន​វិញ្ញាណ អ្នកស្រី Kanchana បាន​សរសើរ​នៅក្នុង​ផ្នែក​បញ្ចេញ​មតិយោបល់​ថា ពស់វែក​អាចជាអ្នកថែរក្សា​នៃ​ដែនដី ដែល​ភោគ​ជនី​យ​ដ្ឋា​ន​របស់​នាង​ស្ថិតនៅ ។​

​នាង​បាន​សរសេរ​នៅ​ចំណងជើង​រូបភាព​ថា​៖ «​អ្នកការពារ​នេះ​នៅទីនេះ គឺ​គួរ​គោរព​កោតខ្លាច​ខ្លាំងណាស់​» ។ «​ក្នុង​រយៈពេល ១០ ឆ្នាំ មកនេះ ចាប់តាំងពី​ខ្ញុំ​បើក​ភោជនីយដ្ឋាន ខ្ញុំ​ទើបតែ​បានឃើញ​វា​ជា​លើកដំបូង​នៅថ្ងៃនេះ ។ ព្រោះ​ខ្ញុំ​គ្រាន់តែ​ធ្លាប់​សុ​បិ​ន្ត​អំពី​វា​ប៉ុណ្ណោះ​» ។​

​ទោះយ៉ាងណា ពស់វែក​នេះ ចុងក្រោយ ត្រូវបាន​គេ​យកទៅ​ព្រលែង​ចូល​ធម្មជាតិ​របស់​វា​វិញ នៅក្នុង​រូង Yai Si Wang ក្បែរ​នោះ ៕ ចន្ទី (Coconuts)​

spot_img
×