Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រអប់​ខួរក្បាល​រកឃើញ​នៅ​ចិន អាច​តម្រូវ​ឲ្យ​សរសេរ​ប្រវត្តិ​សាស្ត្រ​វិវឌ្ឍន៍​របស់​មនុស្ស​សារ​ឡើងវិញ​

spot_img

ការរកឃើញ​ថ្មី​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ពី​ប្រអប់​ខួរ​មនុស្ស​នៅ​ចិន​អាច​បដិសេធ​ចោល​នូវ​ទ្រឹស្តី​ទាំងឡាយ​អំពី​ប្រវត្តិសាស្ត្រ​មនុស្ស​លោក​។​

​តាម Inderpandent អ្នក​មនុស្សសាស្ត្រ​ភាគច្រើន​លើសលុប​បាន​ចាត់ទុក​មនុស្ស​មាន​ប្រភព​ចេញពី​ទ្វីបអាហ្វ្រិក មុន​នេះ​ប្រមាណ ២០០.០០០​ឆ្នាំ​។ ក្រុម​មនុស្ស​ដំបូង​ចាកចេញ​ពី​ទ្វីបអាហ្វ្រិក​ទៅកាន់​កន្លែង​ផ្សេងៗ​លើ​ពិភពលោក គឺ​ប្រមាណ ៨០.០០០​ឆ្នាំ​ក្រោយមក។​

ប្រអប់​ខួរ​ដែល​ត្រូវ​សន្និដ្ឋានបានថា មាន​អាយុកាល ២៦០.០០០​ឆ្នាំ​

​ប៉ុន្តែ​ជំនួស​ឲ្យ​ផ្នត់គំនិត​គិតថា មនុស្ស​មាន​ប្រភព​ដើម​ពី​ទ្វីបអាហ្វ្រិក​នោះ​ការស្រាវជ្រាវ​មួយ​ថ្មី ដែល​ទើប​អះអាង​បឋម​ថា នៅ​មានអម្បូរ​មនុស្ស​មួយ​ផ្សេងទៀត បានកកើតឡើង​នៅ​ទ្វីប​អាស៊ី តំបន់​អាស៊ី​បូ​ព៌ា​។​

​ក្រុម​ស្រាវជ្រាវ​ដែលមាន​កិច្ចសហការ​រវាង​សកល​វិទ្យាល័យ Texas A&M (​អាមេរិក​) និង​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន ថ្មីៗ​នេះ​បាន​ប្រកាស​ការស្រាវជ្រាវ​លំអិត​មួយ​ជា​សាធារណៈ​អំពី​ប្រអប់​ខួរក្បាល​ដា​លី ដ៏​ល្បីល្បាញ​ត្រូវបាន​កំណាយ​ឃើញ​នៅ​ចិន តាំងពី ៤០​ឆ្នាំមុន​ម្លេះ​។​

​ជាក់ស្តែង​ក្រុម​ស្រាវជ្រាវ​កំណត់​បាន​នូវ​អាយុកាល​នៃ​ប្រអប់​ខួរក្បាល​នៅ​ចិន​នោះ​គឺ​ឡើងដល់ ២៦០.០០០​ឆ្នាំ ពោល​គឺ “​បុរាណ​” ជាង​អ្វីៗ​ដែល​រកឃើញ​នៅ​ទ្វីប​អាហ្វ្រិក ដល់​ទៅ ៦០.០០០​ឆ្នាំ​ឯណោះ ហើយ​វា​ក៏​ជា​ប្រអប់​ខ្លួន​របស់​ជន Homo eretus​។

ទ្រឹស្តី​ថ្មី​ចាត់ទុកថា ចិន​ក៏​ជា​កន្លែង​ដែល​បុព្វ​ការី​ជន​របស់​មនុស្ស​លោក​ក​កើតឡើង​ដំបូង​ដែរ​។​

​​ក្រុម​អ្នកស្រាវជ្រាវ​ចៀស​ពុំ​រួច​ពី​ការស្រឡាំងកាំង ហើយ​មោទនភាព​គ្រា​មាន​ឱកាស​ពង្រាង​បាន​មុខមាត់​របស់​មនុស្ស​មុននេះ ២៦០.០០០​ឆ្នាំ​។​

​ប៉ុន្តែ​ប្រការ​នេះ​ពុំ​អាច​បញ្ជាក់បាន​ថា មនុស្ស​ដំបូង​មាន​កំណើត​នៅ​ចិន ឬ​អាហ្វ្រិក​ទេ​។ Hono erectus អាច​មាន​វត្តមាន​នៅ​២ ឬ​ច្រើន​កន្លែង​ជាង​នេះ លើ​ពិភពលោក​។ មនុស្ស​ទំនើប​បច្ចុប្បន្ន​ក៏​អាច​ជា​លទ្ធផល​ប្រឡាយ​កាត់​រវាង ADN របស់​អម្បូរ​មនុស្ស​នៅ​អាស៊ី និង​អាហ្វ្រិក -​ពុំមែន​ផ្តើមចេញពី​អាហ្វ្រិក​ប៉ុណ្ណោះ​ទេ​។​

​អ្នកវិទ្យាសាស្ត្រ​ឲ្យដឹងថា និង​បន្ត​គំរោង​ស្រាវជ្រាវ​តាមរយៈ​ការប្រៀបធៀប​ប្រអប់​ខួរ​ដា​លី និង​បណ្តា​ប្រអប់​ខួរ​ឆ្អឹងឆ្អែង​រកឃើញ​នៅ​ទ្វីបអាហ្វ្រិក បំណង​ពិនិត្យមើល​ថា តើ​មនុស្ស​ដែល​បុព្វកាល​ដែល​រកឃើញ​នៅ​ចិន ជះ​ឥទ្ធិពល​បែបណា​ដល់​ការកកើត និង​អវិវឌ្ឍម​កកាន់​មនុ​ស្សទំ​នើ​បបច្ចុប្បន្ន​នេះ​៕ ដោយ ៖ ចន្ទ្រា​

spot_img
×