Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់កម្លាំងសមត្ថកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ គ្រប់មណ្ឌលប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ

spot_img

ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ បានថ្លែងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ និងថ្ងៃទី២១ នៅមណ្ឌលភ្នំពេញ សាលារាជធានីភ្នំពេញ នឹងដាក់កម្លាំងនគរបាល គ្រប់តាមដង​ផ្លូវ​សំខាន់ៗ​ទាំងអស់ ជាពិសេសផ្លូវចេញចូលទៅមណ្ឌលប្រឡង ទាំង២៥ នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង៥ព្រឹកតទៅ ដោយសារបេក្ខជន​ប្រឡង នៅរាជធានីភ្នំពេញទាំងអស់ មានចំនួនជាង២ម៉ឺននាក់។

ក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅថ្ងៃប្រឡងបាក់ឌុប នាថ្ងៃទី១៧ ខែសីហា នេះ នៅសាលារាជធានីភ្នំពេញ លោក​នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់ ដើម្បី​ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ និង២១ ​ខែ​សីហា ដើមសប្តាហ៍ក្រោយនេះ”។

លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា “នេះជាលើកទី៥ ហើយ ដែលក្រសួងអប់រំ ធ្វើកំណែទម្រង់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានអ្នកសង្កេតការណ៍ ចូលរួមតាមគ្រប់សកម្មភាព របស់បេក្ខជនប្រឡង ។ ចំពោះកំណែ​ទម្រង់នៃការប្រឡងទាំង៤ លើកកន្លងទៅ គឺទទួលបានជោគជ័យ។

លោក អនុរដ្ឋលេខាធិការ បានឲ្យដឹងថា មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ មានចំនួន២៥ មណ្ឌល គិតជាបន្ទប់ប្រឡង មានចំនួន​៩១៣​បន្ទប់ ដែលមានបេក្ខជនប្រឡងចំនួន ២២.៧៧៨នាក់។ លោក បានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ច​ត្រូវបន្ដ​កិច្ច​សហការ គាំទ្រ ដើម្បី ធ្វើការសម្របសម្រួល បេក្ខជន ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំនេះ​ប្រព្រឹត្តទៅ​ទទួល​បានភាពល្អប្រសើរ។

លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ​សណ្តាប់​ធ្នាប់ ២៤ម៉ោង លើ២៤ម៉ោង នៅតាមមណ្ឌលប្រឡងទាំងអស់ និងការពារសុវត្ថិភាព នៅមណ្ឌលទាំង១០កន្លែង នៅរាជធានី​ភ្នំពេញ​រហូត ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ ចំពោះអ្នកសង្កេតការណ៍ សម្រាប់មណ្ឌលប្រឡង នៅរាជធានីភ្នំពេញ លោក ឃាង សេង ឲ្យដឹងថា គឺអង្គការភាពដាក់អ្នកសង្កេតការណ៍ស្មគ្រចិត្ត ចំនួន១.១១៤នាក់ ទូទាំង២៥មណ្ឌលប្រឡង។

លោកលើកឡើងថា គ្រប់បេក្ខជនប្រឡងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើឲ្យបែកធ្លាយវិញ្ញាសាជាសាធារណៈ គឺជាប់ទោស​ព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសាមែននោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកការស្រាវជ្រាវ ស៊ើបអង្កេតឃាត់ខ្លួន ជន​ល្មើស ឲ្យខាងតែបាន។ ភាពសម្ងាត់ នៃវិញ្ញាសាប្រឡង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿនឲ្យបេក្ខជនប្រឡង អ្នកសង្កេតការណ៍ មេប្រយោគ គ្រូអនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការថតវិញ្ញាសា និងការរក្សាភាពសម្ងាត់នៃវិញ្ញាសា ដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាតឲ្យថតដែរ ហើយអ្នកថតនោះ បើចាប់បាន ក៏ត្រូវមានទោសដូចគ្នា៕ ដោយ ៖ បញ្ញាស័ក្តិ

    

spot_img
×