Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​អ្នក​ក្លាហាន​” សុនក​ហ៊ាន​បណ្តេញ​ខ្លា សង្គ្រោះ​មនុស្ស (​វីដេអូ​)

spot_img

សុនក​ដ៏​ក្លាហាន​២​ក្បាល បាន​ប្រថុយ​ជីវិត​បណ្តេញ​ខ្លា​ដ៏​ធំ​មួយ​ក្បាល ដែល​កំពុង​ក្រវែល​ចូល​កៀក​មនុស្ស​ចាស់ និង​ក្មេងៗ​នៅ​ភូមិតូច​មួយ​នា​ប្រទេស​ឥណ្ឌា ។​

​ខ្លា​១​ក្បាល​នេះ បាន​ហែល​ឆ្លងទន្លេ​ដើម្បី​ចូល​ភូមិ​រក​…​រក​អាហារ ។​

​កាសែត Daily Mail របស់​អង់គ្លេស ចុះ​ផ្សាយ​ឲ្យដឹងថា ខ្លាធំ​១​ក្បាល​បាន​ហែល​ឆ្លងទន្លេ​ចូល​មក​ភូមិ Katarnia (​ឥណ្ឌា​) ជិត​ព្រំប្រទល់​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា កន្លងមក ។​

 

​ពលរដ្ឋ​ក្នុង​ភូមិ​បាន​យក​ទូរស័ព្ទ​ថត​រូបភាព​ខ្លា​នេះ ។​

​ប្រភព​ដដែល​ឲ្យដឹងថា អ្នកភូមិ​និង​ក្មេងៗ​ភ័យ​ស្លន់ស្លោរ នាំគ្នា​រត់​ពេល​ឃើញ​ស្តេច​ពិឃាត​មួយ​នេះ ។ សំណាង​ល្អ​មែនទែន ដែល “​អ្នក​ក្លាហាន​” -​សុន​ក​២​ក្បាល បាន​រត់​សំដៅ​ខ្លា​នោះ ហើយ​ស្រែក​ព្រូស​គំរាម​ខ្លាំងៗ ។​

​ចុង​ក្រោយ​ស្តេច​ពិឃាត​នេះ​បាន​សុខចិត្ត​បោះបង់​ចំណី រួច​គេចខ្លួន​ចេញទៅ ៕ លី​សា​

spot_img
×