Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ចិញ្ចឹម​កូន​ត្រី​” ក្នុង​ថ្នក់​ឆ្អឹងដងកាំបិត -​ចលនា​ពេញនិយម​ថ្មី​របស់ “Hotgirl” (វីដេអូ)

spot_img

​ពួកនាងៗ​ដែល​និយម​ចលនា “​គ្មាន​២”​នេះ បាន​យក​ទឹក​ចាក់​ចូល​ថ្នក់​ត្រង់​ឆ្អឹងដងកាំបិត រួច​ដាក់​កូន​ត្រី​ក្រឹម​តូច​១​ចូល ដើម្បី​បង្អួត​ថា ខ្លួន​ពិតជា​… ល្វត់ល្វន់​! ។​

​បើ​ថ្នក់​នេះ​កាន់តែ​ជ្រៅ កាន់តែ​ល្អ ព្រោះ​ត្រី​អាច​ហែល​បាន​៣​ឆ្នាំមុន​ម្លេះ ។ ឥឡូវ​វា​កំពុង​រាលដាល លើ​បណ្តាញ​សង្គម​នា​ទ្វីបអាស៊ី ។ គ្រា​ទើប​កកើត​ថ្មីៗ​ភ្លាម ឧទ្យាន​ទឹក​នៅ​ចុង​គីង បាន​រៀបចំ​ការប្រលង​មួយ ដោយ​ពួកគេ​ចាក់ទឹក​ចូល​ថ្នក់​នោះ​រួច​ចិញ្ចឹម​…​ត្រី ។ អ្នក​ណា​ធ្វើ​បាន​នឹង​ទទួល​សំបុត្រ​ចូល​កំសាន្ត​បាន​៣​សន្លឹក ។​

​ក្រោយ​មក​វា​វិវត្តន៍​ទៅ​ជា​ការប្រកួត​គ្នា​លេង​ក្នុង​មជ្ឈដ្ឋាន​យុវវ័យ ។ ម្យ៉ាងទៀត​នៅ​ចិន រីឯ​ប្រទេស​អាស៊ី​ខ្លះ ការ​ដែល​នារីៗ មាន​រាងស្តើង ថ្នក់​នេះ​ធំ​ត្រូវបាន​គេ​ចាត់ទុកថា​…​ស្អាត ។​

​ប៉ុន្តែ​មិនយូរប៉ុន្មាន​ក៏​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ព្រោះ​ចង់​មាន​ថ្នក់​នេះ​ធំ​ទាល់តែ “​ស្គម​ស្គាំង​” ។ ដូច្នេះ ការលើកទឹកចិត្ត​ធ្វើ​បែប​នេះ គឺ​ជំរុញ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​របស់​យុវនារី ។​

​ទន្ទឹម​នោះ​វា​ក៏​ជា​បាបកម្ម​ទៀតផង ព្រោះ​ត្រី​ទាំងនោះ ក្រោយពេល “​លេង​ឆ្អែត​” វា​នឹង​… ងាប់ ៕ ចន្ទ្រា​

spot_img
×