Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្ត​រតនគិរី បង្ក្រាប​រថយន្ត​ដឹកឈើ​គ្មាន​លិខិតអនុញ្ញាត​

spot_img

​រតនគិរី ៖ កងកម្លាំង​កងរាជអាវុធហត្ថ បាន​ចេញ​បង្ក្រាប​រថយន្ត​មួយគ្រឿង និង​ដកហូត​វត្ថុតាង​ដែល មាន​ឈើ​ប្រភេទ​លេខ​១ ឈើ​សុ​ក្រំ សរុប​ចំនួន ២៥​ដុំ ស្មើ​០,៩៥៧​ម្រ៉ែ​ត​គូប ដែល​ឈ្មួញ​ឈើ​ដឹកជញ្ជូន បម្រុង​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​កម្លាំង​កងរាជអាវុធហត្ថ បានឲ្យដឹងថា ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ណុប ប៉ូ​លី បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ ឈើ ដោយ​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា កា​ម៉ា​រី (​បា​ឡែន​) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ​.​ព​២ ៨៣៥១ នៅតាម​ដងផ្លូវ​ជាតិ​៧៨​អា ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ វត្ថុតាង​ដែល​រឹបអូស​បាន​មាន​ឈើ​ប្រភេទ​លេខ​១ ឈើ​សុ​ក្រំ​សរុប​ចំនួន ២៥​ដុំ ស្មើ​០,៩៥៧​ម្រ៉ែ​ត​គូប​។ បច្ចុប្បន្ន​វត្ថុតាង បាន​ប្រគល់​ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ចំណែក កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ សហការ​ជាមួយ​កម្លាំង​កងរាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ណុប ប៉ូ​លី បាន​ឃាត់​រថយន្ត​សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ 2T​ភ​.​ព​7679 ដឹកឈើ​គ្មាន​លិខិតអនុញ្ញាត បម្រុង​ដឹក​ចេញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម ចំពោះ​រថយន្ត​នេះ ត្រូវ​កងកម្លាំង​បាន​ឃាត់​ក្នុងភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ បច្ចុប្បន្ន​វត្ថុតាង​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ ខេត្ត​រតនគិរី ដើម្បី​ធ្វើការ​វាស់វែង ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×