Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ឡាវ​កម្ពុជា មាន​ការកើនឡើង​ទ្វេដង​

spot_img

​ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា​ដែល​ផុត​អាណត្តិ បាន​បញ្ជាក់​ប្រាប់​សម្តេច​តេជោ ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ឡាវ​កម្ពុជា មាន​ការកើនឡើង​ទ្វេដង ពី​១០​លាន​ដុល្លារ ទៅ​២៤​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា សម្តេច​តេជោ បានបញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​មាន​ការកើនឡើង​ទ្វេដង ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ទំហំ​ពាណិជ្ជកម្ម​នេះ មិនទាន់​មាន​ការ​សម​ស្របទៅនឹង សក្តានុពល ដែល​ប្រទេស​ទាំង​ពីរ​មាន​នោះឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​សីហា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Prasith Sayasith ឯកអគ្គរដ្ឋទូត​ឡាវ ប្រចាំ​នៅ​កម្ពុជា​ដែល​ផុត​អាណត្តិ​។​

​លោក ឯកអគ្គរដ្ឋទូត​ឡាវ បាន​គោរព​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​អ្វី​ដែល​បាន​កើតឡើង លើ​ប្រជាជន​កម្ពុជា ដែល​ជួប​គ្រោះ ទឹកជំនន់ ដោយសារ​បាក់​ទំនប់​វា​រី​អគ្គិសនី នៅ​ប្រទេស​ឡាវ​។ លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​បាន​បរិច្ចាគ​ប្រាក់​ជំនួយ​ដល់​ឡាវ ពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ នៅ​ឡាវ​កន្លងមកនេះ​ផងដែរ​។ លើសពីនេះទៅទៀត លោក​ក៏​បាន​សម្តែង​នូវ​ការ អបអរសាទរ ចំពោះ​លទ្ធផល​បោះឆ្នោត នៅ​ប្រទេស​កម្ពុជា ហើយ​ការ​បោះឆ្នោត​នោះ លោក​ក៏​បាន​ធ្វើ​ជា​អ្នកសង្កេតការណ៍​ផងដែរ ដោយ​បាន​សង្កេតឃើញថា ការបោះឆ្នោត​នោះ មាន​តម្លាភាព និង​ការរៀបចំ​ល្អ​។ ក្នុងន័យនេះ លោក​បាន​សម្តែង​ការអបអរសាទរ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ក្តី​គោរព​។ លោក​បាន​ជម្រាបជូន សម្ដេច​ពី​បេសកកម្ម​របស់ លោក ក្នុង​រយៈពេល​៤​ឆ្នាំ​២​ខែ នៅ​កម្ពុជា ដោយ​លោក​បាន​ឃើញ នូវ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា យ៉ាង​ឆាប់រហ័ស​ជាទីបំផុត ប្រជាជនមាន​ជីវភាព​រស់នៅ​យ៉ាង​ល្អ និង​មាន​ការរីកចម្រើន ហើយ​ការអភិវឌ្ឍ​ទៀតសោត គឺ​មាន​ការ​លេចធ្លោ​តែម្តង​។​

​លោក ក៏​បាន​ជម្រាបជូន សម្តេច​តេជោ​ផងដែរ អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ កន្លងមកនេះ មាន​ការកើនឡើង​១​ជា​២ គឺ​ពី​១០​លាន​ដុល្លារ ទៅ​២៤​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨​នេះ​។​

​ជា​ការឆ្លើយតប សម្តេច​បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​លោក ឯកអគ្គរដ្ឋទូត ដែល​បាន​ចូលរួម​ពង្រឹង និង​ពង្រីក​ចំណងមិត្ត ភាព រវាង​កម្ពុជា​-​ឡាវ និង​ជំរុញ​ទំហំ​សេដ្ឋកិច្ច​រវាង​ប្រទេស​ពីរ​ផង​។ សម្តេច​តេជោ ក៏​បាន​សម្ដែង​នូវ​ការចូលរួម​សោកស្តាយ ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​បាន​ស្លាប់ ដោយសារ​គ្រោះទឹកជំនន់​កន្លងមក​នេះ​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​លោក Prasith Sayasith ដែល​បាន​អបអរ​សារ​ទរ ចំពោះ​លទ្ធផល នៃ​ការបោះឆ្នោត និង​បាន​ចូលរួម​សង្កេតការណ៍ ក្នុង​ដំណើរ​ការបោះឆ្នោត​កន្លង​ទៅនេះ​។ សម្តេច​បាន​បន្ថែមថា ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​មាន​ការកើនឡើង​ទ្វេដង ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ទំហំ​ពាណិជ្ជកម្ម​នេះ មិនទាន់​មាន​ការ​សម​ស្របទៅនឹង សក្តានុពល ដែល​ប្រទេស​ទាំង​ពីរ​មាន​នោះឡើយ ដូច្នេះ​សម្តេច​បាន​ស្នើសុំ ឲ្យមាន​ការប្រឹងប្រែង​បន្ថែមទៀ​ត ចំពោះ​កិច្ចការ​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×