Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ថា​ប្រទេស​ជឿនលឿន គ្មាន​ជំនឿ​អ​រូបិយ៍​ឲ្យសោះ ៖ ដុត​ឡាន​ចោល ដើម្បី​បណ្តេញ​គ្រោះ​ចង្រៃ ពេល​ចូលឆ្នាំថ្មី​នៅ​…​បារាំង​

spot_img

​ជា​រៀងរាល់ឆ្នាំ ឲ្យតែ​ដល់​វេលា​ទទួល​អបអរ​ឆ្នាំ​ថ្មី រថយន្ត​រាប់​រយ​គ្រឿង​បាន​ត្រូវ​ដុត​ឆេះ​ខ្ទេច បំណង​បណ្តេញ​គ្រោះ​ស៊យ និង​កង្វល់​ឆ្នាំ​ចាស់​ស្វាគមន៍​ឆ្នាំ​ថ្មី ។​

​ទំនៀមទម្លាប់​ចម្លែក​នេះ ប្រព្រឹត្ត​ទៅ​ជាង ២០​ឆ្នាំ​ហើយ នៅតាម​តំបន់​ជាយក្រុង ប្រទេស​បារាំង ។ នៅ​បណ្តា​ថ្ងៃ​ដំបូង​ឆ្នាំ ២០១៥ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង Canzenuve ប្រកាសថា “​ចំនួន​រថយន្ត​ត្រូវ​ផុត​ចោល​ឆ្នាំនេះ​ថយចុះ ១២% ប្រៀប​នឹង​ចំនួន​រថយន្ត​ត្រូវ​ផុត 1.067 គ្រឿង នា​ឆ្នាំ ២០១៤ ។ លោក​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា មនុស្ស ៣០៨​នាក់ បាន​ត្រូវ​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៤ ក្នុង​នោះ​មនុស្ស ២១៥១ នាក់ បាន​ត្រូវ​ឃុំខ្លួន ។​

​ជំនឿ​ដុត​រថយន្ត​បណ្តេញ​គ្រោះ​ចង្រៃ មាន​ជាង ២០​ឆ្នាំ​ហើយ ។​

​ការដុត​រថយន្ត​ស្វាគមន៍​ឆ្នាំ​ថ្មី ចាប់ផ្តើម​កើតមាន​នៅ​បណ្តា​ឆ្នាំ ១៩៩០ នា​តំបន់​ពលរដ្ឋ​ក្រីក្រ​នៅ​ទីក្រុង Strasbourg ។ រហូតទល់​ពេល​នេះ គេ​នៅ​ឃើញ​មាន​ទំនៀមទម្លាប់ “​ចម្លែក​” ស្វាគមន៍​ឆ្នាំ​ថ្មី ក្នុង​ស្រទាប់​យុវវ័យ​បារាំង ៕ ចន្ទ្រា​

spot_img
×