Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កណ្តុរ​រស់បាន​៤០ថ្ងៃ ​ជាមួយ​ដើម​សណ្តែកសៀង​ដុះ​ពីលើ​…​ខ្នង​! (​វីដេអូ​)

spot_img

​កសិករ​ឥណ្ឌា បាន​ប្រទះ​ឃើញ​កណ្តុរ​១​ក្បាល មាន​សភាព​ទ្រុឌទ្រោម ហើយ​លើ​ខ្នង​របស់​វា​មាន​សណ្តែកសៀង​១​ដើម រីកលូតលាស់​…​។​

កណ្តុរ​ឡើង​ទ្រោម ខណៈ​សណ្តែកសៀង​ប៉ិច​ពន្លក​ដុះ​លើ​ខ្នង​វា ។​

Datar Singh ភ្ញាក់ផ្អើល​យ៉ាងខ្លាំង គ្រា​ឃើញ​កណ្តុរ​១​ក្បាល​ស្ថិតក្នុង​សភាព​ប្លែក​ធម្មតា ពេល​គាត់​ត្រួតពិនិត្យ​មើល​រង​បន្លែ​របស់ខ្លួន នៅ Ratlam រដ្ឋ Madhya Pradesh ឥណ្ឌា កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា -​នេះ​បើ​តាម​ការចុះផ្សាយ​របស់ Newslife ។ ក្នុង​ខ្សែ​វីដេអូ​គេ​ឃើញ​កណ្តុរ​នេះ​ទ្រុឌទ្រោម​កម្លាំង​ខ្លាំង ចំណែក​ដើម​សណ្តែកសៀង​នៅ​តូច​ទើប​ចេញ​ស្លឹក 2-3 សន្លឹក​ប៉ុណ្ណោះ ។​

Singh សន្និដ្ឋានថា តាមរយៈ​វិធី​ណាមួយ​នោះ សណ្តែកសៀង​បាន​ច្បាម​ជាប់​ស្នាមរបួស​លើ​ខ្នង​របស់​វា រួច​ក៏​ប៉ិច​ពន្លក ។ គាត់​បាន​នាំ​យក​វា​មក​ដើម្បី​ឲ្យ​អ្នកភូមិ​បាន​ឃើញ​ទាំងអស់គ្នា ។​

​ធម្មតា​ចាប់ពី​ពេល​ដាំ​រហូតដល់​ពេល​ប្រមូល​ផល សណ្តែកសៀង​ត្រូវ​ចំណាយ​ពេល​ពី ៨០-១២០​ថ្ងៃ ហើយ Sinsh នៅ​ចាំ​ថា​គាត់​ទើប​បណ្តុះ​វា ៤០​ថ្ងៃមុន ។​

​ហេតុនេះ កណ្តុរ​រងរបួស​បាន​រស់រានមានជីវិត ជាង​១​ខែ​មក​ហើយ ជាមួយនឹង​សណ្តែកសៀង​១​ដើម​នេះ ៕

spot_img
×