Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​សព្វសារពើ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ត្រូវបាន​មេ​កើយ​ស្ងើចសរសើរ​ទទួលស្គាល់​ស្នាដៃ ហេតុ​នេះ​ក៏​នឹង​បាន​ឡើង​តំណែង ឬ​ទទួលបាន​រង្វាន់ ។ យ៉ាងនេះក្តី​ក៏​ត្រូវ​យកចិត្តទុកដាក់​នឹង​គ្រួសារ ហើយ​មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​ឡើយ ។​

​ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​ស្ថិរភាព​ធម្មតា តែ​គប្បី​ស្តាប់​យោបល់​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន ។ ជា​ឱកាស​ដែល​អាច​រកបាន​ចំណូល​បន្ថែម ចំណែក​បញ្ហា​មនោសញ្ចេតនា​វិញ​គាប់ប្រសើរ​ល្អ​ណាស់ ។​

​ឆ្នាំ​ខាល ៖ រាសី​ល្អ ។ តែ​ពុំគប្បី​ធ្វើ​ការងារ​ហួសកម្លាំង​ឡើយ ថ្ងៃនេះ​អ្នក​មាន​លាភ​អាច​ទទួលបាន​ចំណូល​បន្ថែម ។ មនោសញ្ចេតនា ប្រព្រឹត្ត​ទៅ​ធម្មតា ។​

​ឆ្នាំ​ថោះ ៖ រាសី​ធ្លាក់ចុះ ។ ការងារ​មមាញឹក​ពុំ​សម្រេចបាន ហេតុ​នេះ​មិន​ត្រូវ​ខ្លាច​ចិត្តនឹង​ពឹងពាក់​ដល់​អ្នក​រួមការ​ងារ​ឲ្យជួយ ។ ថ្ងៃនេះ​អ្នក​ពុំគប្បី​ដាក់ទុន​រកស៊ី​ឡើយ ។ គប្បី​ម្ចាស់​ដោះស្រាយ​ភាព​ល្អក់កករ​ក្នុង​គ្រួសារ ។​

​ឆ្នាំ​រោង ៖ រាសី​ធ្លាក់ចុះ ។ អាស្រ័យ​ដោយ​ស្មារតី​របស់​អ្នក​មិន​នឹងនរ​ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ហេតុនេះ​គប្បី​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើការ​ដើម្បី​ចៀសផុត​ពី​កំហុសឆ្គង ។ ថ្ងៃនេះ​អ្នក​អាច​ដាក់ទុន​រកស៊ី​ជាមួយ​គេ​បាន ហើយ​ត្រូវ​ចេះ​ឆក់​ឱកាស ដើម្បី​កសាង​ទំនាក់ទំនង​ចំពោះមុខ ។​

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​មាន​ភាព​រីកចម្រើន​ល្អ មាន​អ្នក​ជួយ​យក​អាសា​ធ្វើឲ្យ​ទទួល​បាន​ការស្ងើចសរសើរ​ពី​មេ​កើយ ។ គប្បី​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យបាន​សមស្រប ។ ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ជន​មនុស្ស​ដែល​ប៉ង​បំបែក​បាក់​មនោសញ្ចេតនា​របស់​អ្នក ។​

​ឆ្នាំ​មមី ៖ រាសី​ល្អ​មធ្យម អ្នក​អាច​ជួប​នឹង​ឱកាស​ធ្វើ​ជំនួញ​កសាង​ទំនាក់ទំនង​រកស៊ី​ថ្មី ប៉ុន្តែ​ពុំគប្បី​ដាក់ទុន​វិនិយោគ​ចំនួន​ទឹកប្រាក់​ច្រើន​ឡើយ ។ មនោសញ្ចេតនា ប្រយ័ត្ន​ជន​អាក្រក់​បង្ក​រឿង​ក្នុង​គ្រួសារ ។​

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​សព្វសារពើ​មាន​គេ​ជួយ​យក​អាសា ការងារ​កកស្ទះ​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ ។ ការដាក់ទុន​រកស៊ី​មាន​ភាពងាយស្រួល ព្រោះ​មាន​អ្នក​ឧបត្ថម្ភ​បន្ថែម​លុយកាក់ ។ អ្នក​គប្បី​ជំរុញ​ទំនាក់ទំនង​ដែល​មាន​ស្រាប់ និង​កសាង​ទំនាក់ទំនង​ថ្មី ។​

​ឆ្នាំ​វក ៖ រាសី​មធ្យម ។ គប្បី​កសាង​ទំនាក់ទំនង​ល្អ​នឹង​អ្នក​រួម​អាជីព ។ ត្រូវ​ចៀសវាង​ការ​លោភលន់​ហួសហេតុ ពិសេស​មិន​ត្រូវ​ទុក​ឲ្យ​បញ្ហា​លុយកាក់​ធ្វើឲ្យ​បែបបា​ក់​មនោសញ្ចេតនា ធ្លាប់​មាន​ឡើយ ។​

​ឆ្នាំ​រកា ៖ រាសី​ធ្លាក់ចុះ ។ មាន​បញ្ហា​ជាច្រើន​កើតឡើង​ត្រូវ​ដោះស្រាយ​ភ្លាម គប្បី​ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​ភាព​រកាំរកូស​អំពី​ហិរញ្ញវត្ថុ ។ ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ទម្លាប់​អាក្រក់​របស់​ខ្លួន​ឥទ្ធិ​ពល​លើ​ទំនាក់ទំនង​កំពុងមាន​ស្រាប់ ។​

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម ។ កុំ​យក​រឿង​បុគ្គល​ធ្វើឲ្យ​ការងារ​មាន​បញ្ហា ។ ជា​ថ្ងៃ​ល្អ​សម្រាប់​អ្នក​រក​បាន​ចំណូល​បន្ថែម តែ​ក៏​ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​ផ្ទាល់ខ្លួន កុំ​ឲ្យ​រក​លុយ​បាន តែ​បែរជា​មាន​ជំងឺ ត្រូវ​ប្រយ័ត្ន​មាន​មនុស្ស​អាក្រក់​ប្រុង​ជ្រៀតជ្រែក​បំបែក​ទំនាក់ទំនង​របស់​អ្នក ។​

​ឆ្នាំ​កុរ ៖ រាសី​ល្អ ។ ប្រយ័ត្ន​កុំឲ្យ​មាន​រឿង​ចៃដន្យ ធ្វើឲ្យ​ខូចខា​តដល់​គ្រោង​ការណ៍​របស់​អ្នក ។ លុយកាក់ ល្អប្រសើរ មាន​ចំណូល​បន្ថែម ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ ៕​

spot_img
×