Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​ដ៏​សាហាវ ខណៈ​ឃាតករ​គឺជា​ស្វាមី ជា​ឪពុក ដែល​ក្រោយ​ការសម្លាប់​ប្រពន្ធ​កូន វា​នៅ​ឡើង​ទូរទស្សន៍​ស្រែក “​ទ្រហោ​រយំ​” ឲ្យជួយ​រក​… ប្រពន្ធ​កូន​វា​ផង​

spot_img

​តាម Denver7 ចុះផ្សាយ​នោះ បុរស​ម្នាក់​រស់នៅ Frederick, Colorado ឈ្មោះ Chris Watts អាយុ​៣៣​ឆ្នាំ នៅ​ថ្ងៃ​ទី ១៤ ខែសីហា​កន្លង​ទៅ​ថ្មី​នេះ បាន​ប្រញាប់ប្រញាល់ ស្ទុះស្ទារ​រាយការណ៍​ប្រាប់​ប៉ូលិស​ពី​ករណី​បាត់​ខ្លួន​ភរិយា​ឈ្មោះ Shanann អាយុ ៣៤​ឆ្នាំ កំពុង​មានគភ៌ ១៥​សប្តាហ៍ និង​កូនស្រី​អាយុ ៣​ឆ្នាំ Bella និង​កូនស្រី​ម្នាក់​ទៀត​អាយុ ៤​ឆ្នាំ ឈ្មោះ Celeste ។​

​ហេតុការណ៍​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អា​មេរិក​ទាំងមូល ។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ NBC’s Today Show កាលពី​ថ្ងៃ​ពុធ (១៥/៨) ឈ្មោះ Chris បង្ហាញ​ភាពឈឺចាប់​ឥត​គណនា ហើយ​អង្វ​ករ​ឲ្យ​អ្នក​ទាំងឡាយ​ជួយ​ស្វែងរក​ប្រពន្ធ និង​កូនៗ​ឲ្យគេ​ផង ។​

Shann Belle និង Celeste អ្នក​ទាំងអស់​នៅ​ទីណា មេត្តា​វិលត្រឡប់​មក​!” Chris ស្រែក​ទាំង​ទឹកភ្នែក​។ ប៉ុន្តែ​នៅពេល​ប៉ូលិស​បើក​សន្និសីទ​កាសែត ជា​សាធារណៈ​បំណង​សុំ​ជំនួយ​ព័ត៌មាន និង​ការជួយ​រុករក ព្រោះ​ជនរងគ្រោះ​អាច​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ចៃដន្យ ស្រាប់តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ឈ្មោះ Chris បាន​ឱនក្បាល​សារភាពថា ខ្លួន​ជា​អ្នកដៃដល់ សម្លាប់​គ្រួសារ​ទាំងមូល​! ។​

​ប៉ូលិស​ទីក្រុង Frederick បាន​ចេញ​សេចក្តីប្រកាស​ផ្លូវ​ការផ្សាយ​ជា​សាធារណៈ​ថា ៖ ឈ្មោះ Chris Watts បាន​ត្រូវ​ចាប់ខ្លួន​! ដោយ​ពុំ​បញ្ជាក់​លម្អិត​រឿងរ៉ាវ​អ្វី​ទៀត​ទេ ។ ពេលនេះ “​ឃាតករ​មុខស្រស់​” បាន​ឃុំឃាំង​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​មណ្ឌល Weld រង់ចាំ​ការកាត់ទោស ។ ប៉ូលិស Colorado និង FBI កំពុង​ប្រឹងប្រែង​ស្វែងរក​សាកសព​របស់​ជ​ន​រងគ្រោះ ៕ ចន្ទ្រា​

spot_img
×