Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ថ្លែង​អំណរ​ព្រះ​គុណ ព្រះមហាក្សត្រ ដែល​ចាត់តាំង​សម្តេច​ជា​នាយករដ្ឋមន្ត្រី រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ថ្វាយ​សារ​ថ្លែង​អំណរ​ព្រះ​គុណ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហ​មុនី ដែល​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ចាត់តាំង​សម្តេច​ជា​នាយករដ្ឋមន្ត្រី ដើម្បី​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី អាណត្តិ​ទី​៦​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ទូលថ្វាយ​យ៉ាង​ដូច្នេះ​ថា​៖ «​តប​នឹង​ព្រះរាជក្រឹត្យ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះ​ករុណ​ជា​អ​ម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹង​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល បញ្ជូន​ទៅ​ព្រឹទ្ធសមាជិក នៃ​រដ្ឋសភា នីតិកាល​ទី​០៦ ដើម្បី​សុំ​ការផ្តល់​សេចក្តីទុកចិត្ត ពី​សមាជិក សមាជិកា​នៃ​រដ្ឋសភា ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​»៕ ​ដោយ​៖​កូឡាប​

​ខាងក្រោម​នេះ​ជា​លិខិត​ទូលថ្វាយ​ថ្លែង​អំណរ​ព្រះ​គុណ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖

spot_img
×