Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ខេត្ត​ស្វាយរៀង​មាន​បេក្ខជន​បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សរុប ៤.០០២​នាក់ ស្រី ១.៨៥១​នាក់ ចែកចេញ​ជា ៦​មណ្ឌល និង ១៦២​បន្ទប់​

spot_img

ខេត្ត​ស្វាយរៀង ៖ ​នា​រសៀល​ថ្ងៃ​សុក្រ ០៦​កើត ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ឯ​វ ភិរម្យ ឧបការី នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតការ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០-២១ សីហា ២០១៨ នៅ​ខេត្ត​ស្វាយរៀង ។​

​ប្រភព​ព័ត៍មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ ​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោក លោកស្រី ក្រុម​ការងារ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឯកឧត្ដម​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោកស្រី​អភិបាលរង​ក្រុង​ស្វាយរៀង និង​ស្រុក​ស្វាយជ្រំ លោកនាយក​ទីចាត់ការ​រដ្ឋបាល និង​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោក លោកស្រី​នាយក នាយិកា​សាលា​ដែល​ជា​ទីតាំង​មណ្ឌល​ប្រឡង តំណាង​អង្គភាព​អគ្គិសនី​ខេត្ត តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​តាមរយៈ​កិច្ចប្រជុំ​នេះ គ្រប់​ស្ថាប័ន អង្គភាព បាន​បេ្ដ​ជ្ញា និង​ខិតខំ​យកចិត្តទុកដាក់​សហកា​រ​អនុវត្ត​នូវ​តួនាទី​ភា​កិច្ច​តាម​គោលការណ៍​ណែនាំ ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ដំណើរការប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយ​ភូមិនៅ​ក្នុង​ខេត្ត​ស្វាយរៀង ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន ត្រឹមត្រូវ ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់ និង​ទប់ស្កាត់​ឲ្យបាន​នូវ​ភាព​អសកម្ម​នានា​ដែល​អាច​កើតឡើង​ជា​យថាហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការប្រឡង ។​

សូមបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ខេត្ត​ស្វាយរៀង​មាន​បេក្ខជន​បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សរុប ៤.០០២​នាក់ ស្រី ១.៨៥១​នាក់ ចែកចេញ​ជា ៦​មណ្ឌល និង ១៦២​បន្ទប់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ១.២៧៦​នាក់ ចែកចេញ​ជា ០២​មណ្ឌល (​មាន ៥២​បន្ទប់​) រួមមាន មណ្ឌល​វិទ្យាល័យ ហ៊ុន​សែន ចេក និង​មណ្ឌល​វិទ្យាល័យ ហ៊ុន​សែន ស្វាយជ្រំ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ២.៧២៦​នាក់ ចែកចេញ​ជា ០៤​មណ្ឌល (​មាន ១១០​បន្ទប់​) រួម​មាន​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងជើង មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងត្បូង មណ្ឌល​សាលាបឋមសិក្សា​ព្រះសីហនុ និង​មណ្ឌល​សាលាបឋមសិក្សា ២​ធ្នូ ៕​វ៉ៃកូ​

spot_img
×