Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុយ​មិន​អាច​ទិញ​បាន​ស្នេហា​ទេ​! តោះ​នាំគ្នា​មើល​ចម្លើយ​ស្រី​ស្អាត​ពេល​ត្រូវ “​បុរស​ឆ្កួត​ស្នេហ៍​” ប្រើ​លុយ​ទិញ​…​បេះដូង​!

spot_img

​រឿងរ៉ាវ​ពិតៗ​របស់​នាង Leagan ដែល​បង្ហោះ​ផ្សាយ​តាម​គេហទំព័រ Vt.com ធ្វើឲ្យ​មនុស្ស​ជាច្រើន សើច​ចុកពោះ ដោយ​សរសើរ​ពី​របៀប “​តប​ស្នង​” យ៉ាង​ដាច់​ណាត់ និង​បុរស​ឆ្កួត​ស្នេហ៍​ប៉ង​យកលុយ​ទិញ​… ។​

​នេះ​ជា​តួអង្គ​ពិត​ក្នុង​រឿង “​លុយ​មិន​អាច​ទិញ​ស្នេហ៍​” -Leagan ។​

Leagan យុវនារី​ស្រស់​ស្អាត​ម្នាក់ ឆ្លាត​វៃ នឹង​មាន​ឧត្តមគតិ ។ កន្លងទៅ​មាន​បុរស​ម្នាក់ បាន​សុំ​ស្នេហ៍​ពី​នាង ហើយ​នាង​បាន​បដិសេធ​យ៉ាង​សុជីវធម៌ ។ ស្រាប់តែ​បុរស​នោះ​បាន​ប្រើ “​ក្បួន​ញ៉ែ​” បែប​សេដ្ឋី ដោយ​បាន​ផ្ញើ​បញ្ជី​ឥណទាន​អម​សំណេរ “​ចង់​ទិញ​អ្វី ក៏​ទិញ​តាមចិត្ត​” ។ បុរស​រូប​នេះ សរសើរ​យ៉ាង “​អន្លង់​អន្លោ​ច​”​ថា ៖ ចូរ​ទិញ​អ្វី ដែល​បេះដូង​អូន​ពិតជា​ប៉ងប្រាថ្នា​ណា៎​” ។​

​ប្រសិន​ជា​សុភាព​នារី “​មិន​អ្នកអាន​” វិញ​តើ​អ្នក​ធ្វើ​អ្វី​? ទិញ​អ្វី​? ប៉ុន្តែ Leagan បាន​ធ្វើ​នូវ​រឿង​មួយ​ធ្វើ​ឲ្យ​សមគមន៍​អ៊ីន​ធើ​ណេត​ផ្ទុះ​សំណើច ព្រោះ​ពុំ​នឹកស្មាន​ដល់ ។ នាង​បាន​ទិញ​… ផ្ទះមួយ​! ។​

​នាង​ពិតជា​ទិញ​ផ្ទះមួយ តែ​ពុំ​មែន​ជា​ភូមិគ្រឹះ​ធម្មតា​ទេ​! ។ វា​ជា​ផ្ទះ​… សប់​ខ្យល់ ហើយ​បង្ហោះ​ជូន​មិត្តភក្តិ​ទស្សនា អម​សំណេរ​ថា ៖ ពូកគេ​អាចមក “​លោត​លេង​” ក្នុងផ្ទះ​សប់​ថ្មីស្រឡាង​នេះ ក្នុងន័យ​បញ្ជាក់​តប​នឹង​របៀប “​ញ៉ែ​” ខុស​ក្បួន​របស់​បុរស​ម្នាក់​នោះ ។​

​នាង​សរសេរ ៖ “​ប្រិយមិត្ត​អាច​អញ្ជើញ​មក​ជប់លៀង​ក្នុងផ្ទះ​ខ្យល់​របស់ខ្ញុំ ដែល​បាន​ការឧបត្ថម្ភ​ពី​បុរស​ម្នាក់​ផ្ញើ​ប័ណ្ណឥណទាន​ឲ្យ ក្រោយ​ពី​ខ្ញុំ​បដិសេធ​ស្នេហ៍​ទៅហើយនោះ​” ។​

​ទង្វើ​ខាងលើ​របស់​ប្រុស​ឆ្កួត​ស្នេហ៍ និង​វី​ធី​តប​តរបស់​ស្រី​ស្អាត Leagan ប្រិយមិត្ត​យល់​យ៉ាងណាដែរ​!?៕ ចន្ទ្រា​

spot_img
×