Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនា​រុស្ស៊ី តម្លើង​យន្តហោះ​ទម្លាក់​គ្រាប់បែក​លឿន​ជាង​សំឡេង​ជំនាន់​ថ្មី ពិតជា​… សាហាវ​!

spot_img

​យន្តហោះ Tu-22 M3M ជា “​គំរូ​យន្តហោះ​ទំនើបកម្ម​ខ្លាំង​បំផុត​” ផ្តើម​ពី​យន្តហោះ Tu-22M3 ដែល​បច្ចុប្បន្ន​ទ័ពអាកាស​រុស្ស៊ី​មាន​ប្រមាណ​១០០​គ្រឿង ហើយ​បាន​ចេញ​ប្រតិបត្តិការ​ច្រើន​លើក​នៅ​ស៊ី​រី ។​

​យន្តហោះ​ទម្លាក់​គ្រាប់​លឿន​ជាង​សំឡេង​ថ្មី​នេះ អាច​ហោះហើរ​ក្នុង​ល្បឿន Mach 5 (​លឿន​ជាង​សំឡេង ៥ ដង​) អាច​បាញ់​កាំជ្រួច​ចំ​គោលដៅ​លើស​មុន ១០​ដង និង​ងាយ​បញ្ជា​ជាង​មុន ៨​ដង ។​

​តាម Daily Mail យន្តហោះ​នេះ​អាច​តម្លើង​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ មេឃ​ទល់​ដី ហោះ​បាន​ចម្ងាយ ៦០០Km កម្ពស់ 4000m និង​ល្បឿន ៤.៩០០Km/h ។​

​វា​នៅ​អាច​បំពាក់​កាំជ្រួច​ធំ​ជាង គឺ Kh-50 និង​បាន​ដល់​ទៅ 6 គ្រាប់ ។​

​នេះ​ជា​ក្រុម​យន្តហោះ​ត្រូវ​បាន​ត្រៀម​តម្លើង​រួច​ដំបូង​គេ ។​

​រោងចក្រ​នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩២៧ ហើយ​ផលិត​បាន​យន្តហោះ​ចម្បាំង និង​យន្តហោះ​ស៊ីវិល​ច្រើន ហើយ​ល្បី​បំផុត​របស់​រុស្ស៊ី ។​

​ក្រុមកម្មករ​កំពុង​តម្លើង​ផ្នែក​ចុងក្រោយ ត្រៀម​ហោះហើរ​សាកល្បង ។​

​ប្រព័ន្ធ​វាយលុក​ត្រូវបាន​តម្លើង​នៅខាងមុខ​យន្តហោះ ។​

​មាន​យន្តហោះ Tu-22 M3 30​គ្រឿង ក្នុងចំណោម​១០០​គ្រឿង​ត្រូវបាន​អភិវឌ្ឍន៍​ជា​ប្រភេទ Tu-22 M3M ដល់​ឆ្នាំ ២០២០ ។​

​ទស្សនា Clip ពី​យន្តហោះ​ចម្បាំង​ដ៏​អស្ចារ្យ​របស់​រុស្ស៊ី ៕ ចន្ទ្រា​

spot_img
×