Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​បន្ដ​កើត​គ្រោះ​រញ្ជួយ​ដី​នៅ​ចម្ងាយ​ពី​Lombok ប្រមាណ​៥០០​គីឡូម៉ែត្រ​

spot_img
ទីតាំង​រញ្ជួយ​ដី​

​​តាម Reuters​នៅ​ថ្ងៃទី​១៧ ខែសីហា ស្ថាប័ន​ស្រាវជ្រាវ​ភូគព្ភសាស្ដ្រ​អាមេរិក (USGS) ឱ្យដឹងថា ការរញ្ជួយ​ដី​នៅ​សមុទ្រ​ដែលមាន​កម្លាំង កម្រិត​៦,៥ រង្វាស់​Richter​បានធ្វើឱ្យ​រង្គើ​ប្រទេស​ដែន​កោះ​មួយ​នេះ​។​

​ការរញ្ជួយ​ដី​កើតឡើង​ក្នុង​ជម្រៅ​564,7km ចម្ងាយ​ពី​តំបន់​Raba ប្រមាណ​១៥៣​គីឡូម៉ែត្រ​ភាគ​ឦសាន​។ នៅ​ពុំទាន់​មានការ​ព្រមាន​អំពី​រលក​ស៊ូណាមិ ក៏ដូចជា​ព័ត៌មាន​អំពី​ការខូចខាត​។​

​ស្នូរ​រញ្ជួយ​ដី​នេះ​ស្ថិតនៅ​ចម្ងាយ​ពី​កោះ​Lombok​ប្រមាណ​៥០០​គីឡូម៉ែត្រ​។​

​មុន​នោះ​Lombok​បាន​រង​ទទួល​ការរញ្ជួយ​ដី​កម្រិត​៦.៩​រង្វាស់​Richter ដែល​បង្កឱ្យមាន​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​៕
​សូ​យ​ន​

spot_img
×