Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​អ្នកបើកបរ​៤៥​គ្រឿង របស់​ពួក​ភេរវ​ករ​នៅ​ស៊ី​រី​

spot_img

​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមក នៅ​ជិត​មូលដ្ឋាន​Hmeymim នៅ​ស៊ី​រី ក្រ​សូង​ការពារជាតិ​រុស្ស៊ី​បានដាក់​តាំង​យន្ដហោះ​គ្មាន​អ្នកបើកបរ​ជាច្រើន​គ្រឿង ដែល​ពួក​ភេរ​វក​ប្រើប្រាស់​សម្រាប់​វាយលុក​។​

​ច្រើន​ខែ​មកនេះ​ពួក​ភេរ​វករ​ប្រឹងប្រែង​ប្រើប្រាស់​យន្ដហោះ​គ្មាន​អ្នកបើកបរ​ដើម្បី​ចូល​កៀក​មូលដ្ឋាន​ទ័ពអាកាស​Hmeymim នៅ​ស៊ី​រី ។​

​មន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov ឱ្យដឹងថា ច្រើន​ខែ​កន្លងមក​ពូក​ភេរវ​ករ​បាន​ប្រើប្រាស់​UAV ដើម្បី​ធ្វើការ​វាយលុក​ជា​បន្ដបន្ទាប់​។​មកទល់ពេលនេះ​មាន​UAV៤៥​គ្រឿង​ហើយ​ត្រូវបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​មូលដ្ឋាន​នេះ​បាញ់​ទម្លាក់​។​ដោយឡែក​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមក​គេ​បាន​បាញ់​ទម្លាក់UAV​ចំនួន​៥​គ្រឿង​។​UAV ទាំងអស់នេះ​សុទ្ធសឹង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​ត្រួតពិនិត្យ រុករក​និង​ទម្លាក់​គ្រាប់បែក​យ៉ាង​ទំនើប​។​

​មន្ដ្រី​ដដែល​ឱ្យដឹង​បន្ថែមថា​«​នេះ​គឺជា​សញ្ញា​បង្ហាញឱ្យឃើញថា​មាន​ប្រទេស​ណាមួយ​នោះបាន​ចែករំលែក​គន្លឹះ​បច្ចេកវិជ្ជា​UAV ឱ្យទៅ​ក្រុម​ភេរវ​ករ​អន្ដរជាតិ ព្រោះ​ក្រោយ​ការត្រួតពិនិត្យ​អ្នកជំនាញការ​រុស្ស៊ី​បាន​រកឃើញថា​បរិក្ខារ​ទាំងនេះ​ត្រូវបាន​ដំឡើងដោយមាន​ការចង្អុលបង្ហាញ​យ៉ាងច្បាស់​លាស់​ពី​សំណាក់​អ្នកឯកទេស​។​

​លោក​Konashenkov បង្ហើប​ប្រាប់ថា UAV​ដែល​ត្រូវបាន​បាញ់​ទម្លាក់​មាន​ប្រវែង​ទទឹង​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ម្ខាង​ទៀត​គឺ​៣,៥​ម៉ែត្រ អាច​ហោះហើរ​បាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​និង​ស្ថិតនៅ​រយៈកម្ពស់​៣.៥​គីឡូម៉ែត្រ ព្រមទាំង​អាច​នាំយក​មក​តាម​នូវ​គ្រាប់បែក​ចំនួន​១០​គ្រាប់​៕
​សូយន

spot_img
×