Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Apple កំណត់​តម្លៃ​អចលនទ្រព្យ​នៃ​ទីស្នាក់ការ​របស់ខ្លួន​…​តែ​២០០​ដុល្លារ​ប៉ុណ្ណោះ​(មានវីដេអូ)

spot_img

​ប្រព័ន្ធ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​Apple ទើប​ក្លាយជា​ក្រុមហ៊ុន​ដំបូង​របស់​អាមេរិក​ដែលមាន​កម្រិត​ទុន​ទីផ្សារ​ឈានដល់ ១០០០​ពាន់​លាន​ដុល្លារ ប៉ុន្ដែ​បែរជា​កំណត់​តម្លៃ​ទីស្នាក់ការ​របស់​ពួកគេ​ត្រឹមតែ​២០០​ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​កាត់​បន្ថយពន្ធ​។​

​Apple Park ទីស្នាក់ការ​របស់​ក្រុមហ៊ុន​Apple

​តាម​ស្ថា​នីយ RT នៅ​ថ្ងៃទី​១៧​ខែសីហា បាន​ចុះផ្សាយ​ព័ត៌មាន​អំពី​សង្គ្រាម​រវាង​Apple និង​រដ្ឋការ​មណ្ឌល​Santa Clara នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ជុំវិញ​វិវាទ​ពន្ធដារ​។​

​បច្ចុប្បន្ននេះ​Apple មាន​ទីស្នាក់ការ​ឈ្មោះថា Apple Park នៅ​TP.Cupertino ចំណុះ​មណ្ឌល​Santa Clara ក្នុងពេលដែល​ក្រុមហ៊ុន​Apple កំណត់​តម្លៃ​អចលនទ្រព្យ​នៃ​ទីលាន​ជុំវិញ​ទីស្នាក់ការ​តែត្រឹម​២០០​ដុល្លារ នោះ​អ្នកជំនាញ​ការកំណត់ថ្លៃ​ទ្រព្យសម្បត្ដិ​របស់​មណ្ឌល​Santa Clara បានចាត់ទុក​ថា​វា​គួរ​មានតម្លៃ​ដល់​ទៅ ១០០០​លាន​ដុល្លារ​។​

​ទ្រព្យសម្បត្ដិ​មួយចំនួន​ផ្សេងទៀត​ដែលមាន​តម្លៃ​៣៨៤​លាន​ដុល្លារ ក៏ត្រូវ​បាន​Apple សរសេរថា​វា​មានតម្លៃ​២០០​ដុល្លារ​ដែរ​។​

​នៅ​California បណ្ដា​ក្រុមហ៊ុន​និង​បុគ្គល​សុទ្ធសឹង​ត្រូវ​បង់ពន្ធ​ទ្រព្យសម្បត្តិ​ដែល​គណនា​តាម​តម្លៃ​របស់​ដីធ្លី​និង​សំណង់​អគារ លើ​លោក​។​ក្រុមហ៊ុន Apple បច្ចុប្បន្ន​ជា​ក្រុន​ហ៊ុន​បង់ពន្ធ​ច្រើន​បំផុត​នៅ​មណ្ឌល​Santa Clara ក្នុង​ឆ្នាំកន្លងមក​ពួកគេ​បាន បង់ពន្ធ​៥៦​លាន​ដុល្លារ​។​

​នេះ​ពុំមែន​ជា​លើកដំបូង​ទេ​ដែល Apple រង​ការចោទប្រកាន់ថា​ស្វែងរក​វិធី​គេចពន្ធ​។​កាលពី​ឆ្នាំ​២០១៦ គណៈកម្មាធិការ​អឺរ៉ុប​បាន​សំណូមពរ​ឱ្យ Apple សង​ត្រឡប់មកវិញ​នូវ​ខ្ទង់​ប្រាក់​ពន្ធ​១៣​ពាន់​លាន​អឺរ៉ូ​ដល់​រដ្ឋាភិបាល Ireland ព្រោះ​មុន​នោះ​ក្រុមហ៊ុន​នេះ​បាន​ទទួលផល​ខុសច្បាប់​អំពី​ពន្ធ​ក្នុងអំឡុង​១​ទសវត្ស​គិត​ចាប់ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០១៤ ព្រោះ Ireland គឺជា​សមាជិក​របស់​EU​។​

​លោក Tim Cook អគ្គនាយក​Apple ធ្លាប់បាន​ថ្លែង​កាលពី​ឆ្នាំ​២០១៦​ថា​៖ «​នៅ​គ្រប់​ប្រទេស​ដែលមាន​ប្រតិ​ប​ត្ដិ​ការ​របស់​Apple យើងខ្ញុំ​តែង​អនុលោម​តាមច្បាប់​និង​បង់ពន្ធ​ដោយ​សម​ហេតុ​សម​ផល​៕

សូយន

spot_img
×