Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូរ៉េខាងជើង ហៅ​ការដាក់ទណ្ឌកម្ម​អន្ដរជាតិ​គឺជា​«​ល្បែង​ឆក់​ប្លន់​»

spot_img

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឆ្នេរសមុទ្រ​ភាគ​បូព៌ា​របស់​កូរ៉េខាងជើង​ច្មីៗ​នេះ មេដឹកនាំ Kim Jong-un បាន​រិះគន់​បណ្ដា​វិធានការ​ដាក់ទណ្ឌកម្មរ​បស់ UN សំដៅ​មកលើ​ប្រទេស​ខ្លួន​ថា​វា​ពុំ​ខុសប្លែក​អ្វី​ពី​អំពើ​ឆក់​ប្លន់​នោះទេ​។​

មេដឹកនាំ Kim Jong-un ចុះ​ពិនិត្យមើល​ការដ្ឋាន​សំណង់​តំបន់​Wonsan-Kalma

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ KCNA នៅ​ថ្ងៃទី​១៧​សីហា លោក Kim និង​ភរិយា Ri Sol-ju អមដំណើរ​ដោយ​មន្ត្រី​ជាន់ ខ្ពស់​មួយចំនួនទៀត​បាន​ចុះ​ពិនិត្យមើល​ការដ្ឋាន​សំណង់​នៅ​តំបន់​ទេសចរណ៍​ឆ្ន​រ​សមុទ្រ​។​ក្នុងជំនួប​ជាមួយនឹង​ក្រុមកម្មករ​សំណង់ លោក​Kim បាន​សម្ដែង​ការខឹង​សម្បា​ចំពោះ​បណ្ដា​វិធានការ​ដាក់ទណ្ឌកម្មរ​បស់​អន្តរជាតិ​និង​ចោទប្រកាន់​អានុភាព​ប​ច្ចា​មិ​ត្ដ​ដែល មាន​ចេតនា​ចង់​សម្លាប់​ពលរដ្ឋ​កូរ៉េខាងជើង​តាមរយៈ​បណ្ដា​វិធានការ​ដាក់ទណ្ឌកម្ម​និង​បង្កក​ទ្រព្យសម្បត្ដិ​ដែល​មិន​ខុសពី​អំពើ​ឆក់​ប្លន់​នោះទេ​។​

​លោក​Kim នៅបាន​សង្កត់ធ្ងន់ថា ប្រសិនបើ​គ្រោងការណ៍​សាងសង់​តំបន់​ទេសចរណ៍​Wonsan-Kalma​ទទួលបាន​ជោគជ័យ​ក្នុងស្ថានភាព ដ៏​លំបាក​ដូច​ពេលនេះ វា​នឹង​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ម្ដងទៀត​អំពី​ស្មា​រតី​សាមគ្គីភាព​របស់​បក្ស កងទ័ព និង​ប្រជាជន​កូរ៉េខាងជើង​។​

​តាម​Yonhap នោះគេ​កម្រ​ឃើញ​មេដឹកនាំ​ត្រកូល​Kim សម្ដែងឡើង​នូវ​ការធុញទ្រាន់​ចំពោះ​វិធានការ​ដាក់ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​របស់​អង្គការសហប្រជាជាតិ​៕
​សូ​យ​ន​

spot_img
×