Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ​ជូនពរ​ពី​AUPP​ដល់​សិស្ស​ថ្នាក់​ទី​១២ ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​៖ ២០ សីហា ២០១៨

spot_img

​ភ្នំពេញ​៖ គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) សូម​ជូនពរ​ប្អូនៗ​សិស្ស​ថ្នាក់​ទី ១២ ទាំងអស់​ឱ្យ​ប្រឡង​ជាប់​និង​ទទួលបាន​និទ្ទេស​ល្អ​ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខ​។ យើង​ដឹង​ហើយ​ថា​អ្នក​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ត្រៀម​ខ្លួន​ជាស្រេច​ចូលរួម​ក្នុង​ការប្រឡង​ដ៏​មាន​សារសំខាន់​នេះ​។ សូម​ក្មួយៗ​ទាំងអស់គ្នា​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ពង្រឹងស្មារតី​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​។ ចូរ​ក្មួយៗ​ត្រូវ​ចង​ចាំ​ថា ការចូលរួម​ក្នុង​ការប្រឡង​ដ៏​សំខាន់​បំផុត​នេះ ក្មួយៗ​បានន​បង្ហាញ​នូវ​ភាព​មាន​វិន័យ​លើ​ខ្លួនឯង ការលើកទឹកចិត្ត និង​ការតស៊ូ ដើម្បី​ទទួលបាន​ជោគ ជ័យ​ក្នុង​ជិវិត​។ អ្នក​គ្រប់​គ្នា​នៅ​សាកលវិទ្យាល័យ AUPP សូម​ចូលរួម​ត្រក​អរ​ជាមួយ​ក្មួយៗ​។​

​សាកលវិទ្យាល័យ AUPP ជា​គ្រឹះស្ថានឧត្តមសិក្សា​តែមួយ​គត់​នៅ​កម្ពុជា​ដែល​បាន​បើក​បង្រៀន​កម្មវិធីសិក្សា​សញ្ញាបត្រ​ពី​រ (Dual Degree) ដែល​មាន​ការទទួលស្គាល់​ជា​សាកល​។ AUPP ផ្តល់​នូវ​កម្មវិធីសិក្សា​អាមេរិកាំង ដែល​ចាក់​ឬ​ស​ជ្រៅ​ក្នុង​ប្រពៃណី​វប្បធម៌​ខ្មែរ​។ យើង​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបង្កើន​ចំណេះដឹង​របស់​និស្សិត ដើម្បី​នាំ​ពួកគាត់​ទៅ​កាន់​អាជីព​ការងារ​ដែល​ជោគជ័យ​បំផុត​។​

​សាស្ត្រ​ចារ្យ​នៅ AUPP មាន​សញ្ញាបត្រ​បណ្ឌិត​ពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដែល​មាន​ជំនាញ និង​បទពិសោធន៍​បង្រៀន​និង​ការស្រាវ ជ្រាវ​ជាច្រើន​ឆ្នាំ​។ ពួកគាត់​បាន​កំពុងតែ​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​និង​បច្ចេកវិទ្យា​ទំនើបៗ​ក្នុង​ការបង្រៀន ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​និស្សិត​ដូច​ជា​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​ដែរ​។ សាកលវិទ្យាល័យ​ដែគូ​របស់ AUPP រួម​មាន​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា និង​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍​។ សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​ទាំងពីរ​នេះ​ត្រូវ​បញ្ជូន​មក​បង្រៀន​និស្សិត​ដោយ​ផ្ទាល់​នៅ AUPP​។ និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​ពី​រ (២) ក្នុងពេល​តែមួយ​ក្រោយ ពេល​និស្សិត​បញ្ចប់​កម្មវិធី​សញ្ញាបត្រ​ពី​រ​នេះ​ដោយ​ជោគជ័យ​នៅ AUPP​។​

AUPP បញ្ជូន​និស្សិត​ទៅ​ចុះ​កម្មសិក្សា​ទាំង​ក្នុងស្រុក តំបន់ និង​អន្តរជាតិ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគាត់​បាន​អនុវត្ត​ក្នុង​បរិយាកាស​ការងារ​ជាក់ស្តែង ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​អាជីព​ការងារ​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ និស្សិត AUPP បាន​ចុះ​កម្មសិក្សា​នៅ​ទីក្រុង​ញូវយ៉ក ប៉ារីស សិង្ហ​បុរី ចា​កាតា និង​តាម​បណ្តា​ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ធំៗ​។ AUPP ក៏​លើកទឹកចិត្ត​ឱ្យ​និស្សិត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម និង​ការបង្រៀន​ស្មគ្រចិត្ត​ផ្សេងៗ​។ AUPP ក៏​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជា​ច្រើន​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ខ្មែរ ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​បង្រៀន​តាម​ជំនាញ​រួមមាន​៖ វិទ្យាសាស្ត្រ ច្បាប់ ស្ថាបត្យកម្ម ប្រវិត្តិសាស្ត្រ សិល្បៈ និង​ជំនាញ​ផ្សេងៗ​ទៀត​។​

​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ AUPP ត្រូវបាន​ទទួល​ឱ្យ​ចូលរៀន​បន្ត​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) និង​បណ្ឌិត ពី​សាកលវិទ្យាល័យ​ល្បីៗ​នៅ​សហរដ្ឋអាមេរិក​។ និស្សិត​ជ័យលាភី​ផ្សេងៗ​ទៀត​ទទួលបាន​ជោគជ័​ក្នុង​ការប្រកប​របរ​អាជិវកម្ម បម្រើ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល នោង​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​។​

​ក្នុងនាម​ជា​គ្រឹះ​ឧត្តម​សិក្សា​ដែល​ឈាន​មុខ​គេ​នៅ​កម្ពុជា AUPP បើក​បង្រៀន​កម្មវិធីសិក្សា​សញ្ញាបត្រ​ពី​រ (Dual Degree) ដែល​មាន​ការទទួលស្គាល់​ជា​សាកល ដែល​បណ្តុះបណ្តាល​និស្សិត​ឱ្យ​ទទួលបាន​ចំណេះដឹង​ពិតៗ​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត ដើម្បី​ឱ្យ​ពួគគាត់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ដោះស្រាយ​បញ្ហា ការ​ធ្វើការ​ជា​ក្រុម ការទំនាក់ទំនង និង​ភាព​ជា​អ្នកដឹកនាំ សម្រាប់​តម្រូវ ការ​ក្នុង​ទីផ្សារ​ការងា​រសាកល​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×