Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​សារភាពថា ស៊ីឈ្នួល​លក់​ថ្នាំ​ញៀន ដោយ​ទទួលបាន​លុយ និង​ថ្នាំញៀន​សម្រាប់​ជក់​

spot_img

​កណ្តាល ​៖ ​មនុស្ស​ប្រុស ស្រី ៣​នាក់ ត្រូវ​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្តិ៍​ស្វាយ​រលំ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​លេខ​1​ក ចាប់​ឃាត់ខ្លួន​​ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃ​ទី ១៧​ខែ សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២​និង​៣០​នាទី​ ​នៅ​ចំណុច​រោង​ចាំចំការ​ឈូក របស់​ឈ្មោះ​មឿន ស៊ី​ដែត ស្ថិតក្នុង​ភូមិ​លេខ​៣ ឃុំ ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ បន្ទាប់​ពី​ឃាត់ខ្លួន​ ​ជនសង្ស័យ​សារភាពថា ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ខែ ឆ្នាំ​មកហើយ និង​ស៊ីឈ្នួល​លក់​ថ្នាំញៀន​ឲ្យគេ​ ​ដោយ​ទទួលបាន​លុយ និង​ថ្នាំញៀន​សម្រាប់​ជក់​មួយចំនួន​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ១ /​ឈ្មោះ​មឿន ស៊ី​ដែត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​​កសិករ មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ២ /​ឈ្មោះ ស្រ៊ុន សុខរិក ភេទ​ប្រុស​អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ​ ​មុខរបរ រកត្រី មាន​ទីលំនៅ​ភូមិ លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ៣/ ឈ្មោះ លី វី ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ​ ​មុខរបរ ស៊ីឈ្នួល​គេ មាន​ទីលំនៅ​ភូមិ​ដើម​មៀន​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ វត្ថុតាង​ចាប់​យក​រួមមាន​៖
​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យថា​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​៨ កញ្ចប់​តូច និង​ឧបករណ៍ សម្រាប់​ប្រើ​​ប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ប្រភព​ដដែល បាន​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា​ ​មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ ភ្លាម​នោះ​កម្លាំង​ប៉ុស្ដិ៍​ស្វាយ​រលំ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​លេខ​១(​ក​) ​ឃុំ​ស្វាយ​រលំ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ ​ជនសង្ស័យ​ទាំង ៣​នាក់ និង​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ៨​កញ្ចប់​តូច​​នៅ​នឹង​កាបូប​សម្រាប់​ដាក់​សម្ភារៈ របស់​ឈ្មោះ​មឿន ស៊ី​ដែត​។ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​វត្ថុតាង​​បញ្ជូន​មក​ប៉ុស្ដិ៍​នគរបាល​ស្វាយ​រលំ​ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ឈ្មោះ​មឿន ស៊ី​ដែត ឈ្មោះ​ស្រ៊ុន សុខរិក និង​ឈ្មោះ​លី វី បាន​សារភាព​ថា គ្រឿងញៀន​ខាងលើ​ ​ជា​របស់​ឈ្មោះ​រិម គួ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ បាន​លក់​ឲ្យ​ពួក​ខ្លួន​ចំនួន​១​កញ្ចប់​តូច តម្លៃ​១០០០០​រៀល​​ដើម្បី​ជក់​។ ទន្ទឹម​នោះ​ជនសង្ស័យ​សារភាព​បន្ថែមទៀតថា ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ខែ ឆ្នាំ​មកហើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×