Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់​ដាក់ពង្រាយ​កាំជ្រួច​ដែល​អាច​បាញ់​ដល់​ហុងកុង និង​សៀង​ហៃ​

spot_img

​តៃវ៉ាន់​ត្រូវបាន​គេ​ដឹងថា កំពុង​ដាក់ពង្រាយ​ប្រភេទ​កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ​ទំនើប​និង​មាន​សមត្ថភាព​វាយលុក​ហុងកុង​និង​ទីក្រុង​មួយចំនួន​របស់​ចិនដីគោក​។​

​​កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ Hsiung Feng IIE ដែល​តៃវ៉ាន់​អភិវឌ្ឍន៍​ខ្លួនឯង​

​តាម​គេហទំព័រ​Kanwa Defense Review រូបភាព​មួយ​ចំនូ​ន​ដែល​ថត​បាន​ពី​ផ្កាយរណប​កាលពី​ខែមិថុនា​បានបង្ហាញ​ឱ្យឃើញ​កាំជ្រួច Hsiung Feng IIE ត្រូវបាន​គេ​បញ្ជូនទៅ​មូលដ្ឋាន​ទីក្រុង​Táoyuán Shì ។

​និពន្ធ​នាយក​គេហទំព័រ​ខាងលើ លោក​Andrei Chang វាយតម្លៃថា ការដាក់​ពង្រាយ​បានចាប់ផ្ដើម​ពី​ខែមីនា មានន័យថា​កងកម្លាំង​ការពារ​របស់​តៃវ៉ាន់​មាន​សមត្ថភាព​ដំណើរការ​ការវាយលុក​យុទ្ធសាស្ដ្រ​ចិនដីគោក​ក្នុង​រយៈ​ចម្ងាយ​1.000-1.500 km មាន​សមត្ថភាព​វាយលុក​ចំ​គោលដៅ​នៃ​ទីក្រុង​សំខាន់ៗ​របស់​ចិន ដូចជា​ហុងកុង សៀង​ហៃ ក្វាង​តុង ហ្សី​ជាង ប្រសិនបើ​មានការ​ប៉ះទង្គិច​រវាង​កងទ័ព​ទាំងសងខាង​។​

​និពន្ធ​នាយក​រូបនេះ​នូវបាន​វិភាគ​ថា​៖ បើ​ផ្អែក​តាមរយៈ​ចម្ងាយ​ប្រតិបត្តិការ​របស់​កាំជ្រួច​នេះ គឺ​បណ្ដា​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ មូលដ្ឋាន​ស្ដុក​ប្រេងឥន្ធនៈ​យុទ្ធសាស្ដ្រ ជិត​ទីក្រុង Chu Sơn ទីក្រុង​ចូ​សឺ​ន (​ខេត្ត​ហ្សៃ​យ៉ាង​) និង​ផ្លូវដែក​ប៉េកាំង​គុយ​ឡុង (​ហុងកុង​) រួមជាមួយ​ផ្លូវដែក​ហាយវ៉េ​ដទៃទៀត ក៏ដូចជា​ផ្លូវ​ក្រោម​ដី សុទ្ធសឹង​ជា​គោលដៅ​នៃ​ការវាយប្រហារ​។

​ស្ថាប័ន​ការពារ​ដែនដី​តៃវ៉ាន់​បដិសេធ​មិន​ឆ្លើយតប​ចំពោះ​ការដាក់​ពង្រាយ​កាំជ្រួច​Hsiung Feng IIE នេះ ហើយ​ថា​វា​គ្រាន់តែ​ជា ព័ត៌មាន​ចចាមអារ៉ាម​ប៉ុណ្ណោះ ព្រោះ​តៃវ៉ាន់​មាន​ជំនឿ​ទុកចិត្ត ហើយ​បាន​ត្រៀម​បម្រុង​បាន​យ៉ាង​ល្អ​ដើម្បី​ការពារ​ដែនដី​របស់ខ្លួន​៕

សូយន

spot_img
×