Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទ​៣​បទល្មើស​លើ ម្ចាស់​រថយន្ដ Lexus 570 ទោះបី​មាន​អន្តរាគមន៍​ពី​អ្នកមានអំណាច​

spot_img

​​ភ្នំពេញ ​៖ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានសម្រេច​ធ្វើការ​ចោទប្រកាន់ អ្នកបើករថយន្ដ Lexus 570 ពាក់​ស្លាក​លេខ​រដ្ឋ នៅ​ក្នុង​សំណុំរឿង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ទៅ​ភ្ជង់​អ្នកបើក​រថយន្ដ​ស្ទួច ចំនួន​៣​បទល្មើស និង​បក្ខពួក​ម្នាក់​ទៀត ត្រូវ​ចោទប្រកាន់​មួយ​បទល្មើស​។​

​ជន​បង្ក​ជា​ម្ចាស់​រថយន្ដ Lexus 570 ឈ្មោះ ទ្រី ដារិន ហៅ​ហ៊ា​ពៅៗ ជា​អ្នករកស៊ី​កាប់​ជ្រូក នៅ​ម្ដុំ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​៣​បទល្មើស រួមមាន​៖ ទី​១៖​គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយ​បញ្ជា​ឲ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ តាម​មាត្រា​២៣៤ នៃ​ក្រម​ព្រហ្មទណ្ឌ ទី​២៖​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត យោងតាម​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ទី​៣៖​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ដ ដែល​មាន​សញ្ញា​សម្គាល់ យោងតាម​មាត្រា​៦១៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយឡែក បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ត្រូវបាន​ចោទប្រកាន់​មួយ​បទល្មើស គឺ​គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយ​បញ្ជា​ឲ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ តាម​មាត្រា​២៣៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ក្រោយ​បញ្ចប់​ការចោទប្រកាន់​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​វិញ រង់ចាំ​បញ្ជូន​ទៅ​មក​តុលាការ​ម្ដងទៀត ដើម្បី​ឲ្យ​ចៅក្រ​មបើក​ការសួរនាំ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ការប្រព្រឹត្ត​បទល្មើស​ទាំងនេះ ស្ថាប័ន​តុលាការ នឹង​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង​ជាទីបំផុត បើ​ទោះបី​មាន​កិច្ច​អន្ដរាគមន៍ ពី​អ្នកមានអំណាច ចង់​ឲ្យ​ដោះលែង​ជន​នេះ​ក៏ដោយ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×