Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញ​ដល់​មន្ទីរពេទ្យ ណែនាំ​ដល់​ពលរដ្ឋ ពី​របៀប​ការពារ​ជំងឺគ្រុនឈាម​

spot_img

​ព្រៃវែង ​៖ ខណៈ​ដែល​ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ដ​នៃ​ការផ្ទុះ ឬ​រាលត្បាត​ធំ​ម្ដងទៀត​ជំងឺគ្រុនឈាម លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​ណែនាំ​ដល់​មន្ទីរពេទ្យ​ទូទាំងប្រទេស បន្ដ​យកចិត្ដទុកដាក់​ខ្ពស់ និង​បន្ដ​អនុវត្ដ​ន៍​ទៅតាម​វិធា​ការណ៍ ដែល​ក្រសួង​បាន​ដាក់​ឲ្យ​តាំងពី​ដើម​ឆ្នាំ​២០១៨ និង​អំពាវនាវ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ពី​របៀប​ការពារ​ជំងឺគ្រុនឈាម​។​

​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាស​ចុះ​សួរ​សុខ​អ្នកជំងឺ នៅ​មន្ទីរពេទ្យបង្អែក ពារាំង ខេត្ដ​ព្រៃវែង នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា វិធានការ ដើម្បី​ការពារ​ពី​ជំងឺគ្រុនឈាម ដែល​នឹង​មាន​ការ​ផ្ទុះឡើង នឹង​រាតត្បាត​នៅ​ឆ្នាំ​២០១៨​នេះ ដែល​កើតមាន​នៅ​លើ​មនុស្ស​គ្រប់​វ័យ​គឺ​គ្មាន​ជម្រក​មូស​ខ្លា គ្មាន​ជំងឺ​គ្រុនឈាម ដូច្នេះ​ត្រូវ​អនុវត្ដ​ន៍វ​វិធានការ​ដូចជា សូម​ចូលរួម​កំចាត់​ដង្កូវទឹក​មូស​ខ្លា និង​ធានា​ថា មិន​មាន​ដង្កូវទឹក នៅក្នុង​បរិវេណ​ផ្ទះសំបែង តាមរយៈ​កម្ទេចចោល និង​លុបបំបាត់ចោល​នូវ​រាល់​វត្ថុ​ដក់​ទឹក ដែល​មិន​ប្រើប្រាស់ ដូចជា សម្បក​កង់ឡាន កង់​ម៉ូតូ សម្បក​កំប៉ុង ធុង ក្រឡ ពាង អាង ដែល​មិន​ប្រើប្រាស់ សម្បក​ដប សម្បក​ដូង និង​វត្ថុ​អាច​ដក់​ទឹក​ដទៃទៀត ដែល​នៅ​ជុំវិញ​បរិវេន​ផ្ទះ​របស់​លោក​អ្នក ត្រូវ​លាង​សម្អាត​សម្ភារ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ សម្រាប់​ស្ដុក​ទឹក​ឲ្យបាន​ពីរដង ក្នុង​មួយ​សប្ដាហ៍ ឬ​ដាក់​ថ្នាំ​អា​បែ​ត ត្រី​ប្រាំពីរ​ពណ៌ ឬ​គ្រប​ឲ្យបាន​ត្រឹមត្រូវ​នូវ​ពាង អាងទឹក ធុង ក្រឡ ថូ​ផ្កា ចាន​ទ្រ​ជើង​ទូ​។​ល​។ ត្រូវ​កម្ចាត់​សត្វ​មូស​ខ្លា តាមរយៈ​រៀបចំ​សម្ភារ​ក្នុង​ផ្ទះសំបែង ឲ្យមាន​សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណា​ឲ្យមាន​ពន្លឺ​ចាំង​ចូល​ក្នុង​ផ្ទះ​បាន​ល្អ លុបបំបាត់ កំប៉ូត​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ​។​

​លោក​សាស្ដ្រាចារ្យ​បន្ដថា ត្រូវ​ការពារ​ខ្លួន​ក្នុងការ​ខាំ​ចម្លង​របស់​មូស​ខ្លា​ញី តាមរយៈ​ដេក​ក្នុង​មុង ទាំង​ថ្ងៃ​ទាំង​យប់ ស្លៀកពាក់​ខោអាវ​វែង មិន​ត្រូវ​អង្គុយ ឬ​សំរាក​នៅ​កន្លែង​ដែល​មិន​មាន​ពន្លឺ គ្រប់គ្រាន់​នោះ​ទេ ត្រូវ​រូស​រាន់​ស្វែងរក​សេវា​ថែទាំ​សុខភាព ដែល​នៅ​ជិត​អ្នក​បំផុត ដូចជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ក្នុង​ករណី​ក្រុម​គ្រួសា​រណា​ម្នាក់​របស់​អ្នក​មាន​សញ្ញា ឬ​ស​ញ្ញណ​ជំងឺ ដូចជា​ក្ដៅខ្លួន ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ ៣៩​អង្សា​សេ​ឡើង និង​សញ្ញា​បន្ទាប់​ប​ន្សុំ​ផ្សេង​ទៀត​រួមមាន មុខ​ក្រហម ឈឺក្បាល ឈឺ​ក្រោម​ក្រឡង់​ភ្នែក ឈឺ​សាច់ដុំ ឬ​សន្លាក់ ឈឺ​ខ្លួន ស្នាម​កន្ទួល​ក្រហម​ជាដើម​។​

​ប្រទេស​កម្ពុជា​ទទួលរ​ង​គ្រោះ​ដោយ​ការ​រាតត្បាត ក្នុង​ទ្រង់ទ្រាយ​ធំ នៃ​ជំងឺ​គ្រុនឈាម​ជាប្រចាំ​រវាង​៣-៥ ឆ្នាំ​ម្តង​។ ចាប់ពី​ឆ្នាំ​១៩៨០-២០១៧ កម្ពុជា​បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ ពី​ការ​រាតត្បាត​នៃ​ជំងឺ​គ្រុនឈាម ដែល​បណ្តាល​មាន​កុមារ​ប្រមាណ​១០០០០ ទៅ​១២០០០​នាក់ ត្រូវដាក់​ឲ្យ​សំរាក​ព្យាបាល នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ក្នុងនោះ​កុមារ​ប្រមាណ​១០០​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​មួយ​ឆ្នាំៗ ។ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ អត្រា​ឈឺ​ដោយ​ជំងឺ​គ្រុនឈាម មាន​រហូតដល់​ទៅ​៧១២៣​ករណី ស្លាប់​ចំនួន​១១​នាក់​ទូទាំងប្រទេស ក្នុងនោះ ៨៥​ភាគរយ បានកើត​លើ​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ និង​១៥​ភាគរយ មនុស្សពេញវ័យ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×