Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​! ខ្លាច​ទទឹកភ្លៀង ស្ត្រី​ជា​ម្តាយ​នេះ​យក​កូនតូច​ទទូរ​ជំនួស «​ឆ័​ត្រ​» បង្ក​រលក​កំហឹង​យ៉ាងខ្លាំង (​វីដេអូ​)

spot_img

​ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​រង​ការរិះគន់​ជាខ្លាំង បន្ទាប់ពី​វីដេអូ​មួយ​នៅលើ​អ៊ី​ន​ធើរ​ណែ​ត បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទង្វើ​មួយ​របស់​នាង​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ប្រើប្រាស់​កូនតូច​របស់ខ្លួន​ប្រៀបដូចជា «​ឆ័​ត្រ​» សម្រាប់​បាំង​ទឹកភ្លៀង​ដែល​កំពុង​ធ្លាក់​យ៉ាងខ្លាំង សម្រាប់​ខ្លួនឯង ជំនួស​ឲ្យ​ការយកចិត្ត​មើលថែ ។​

​ស្ត្រី​រង​ការចោទប្រកាន់​នេះ​ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ខោ​ខ្មៅ​ខ្លី​ត្រឹម​ភ្លៅ និង​អាវយឺត​ពណ៌​ផ្កាឈូក ត្រូវបាន​ចាប់បាន​នៅលើ​កាមេរ៉ា ស្ទុះ​រត់​ចេញពី​រថយន្ត​របស់​នាង ទៅកាន់​ហាង​មួយ ដោយ​អ្នក​ឈរ​មើល​ដ៏រ​ន្ទ​ត់​ចិត្តជា​ខ្លាំង ។​

​នៅក្នុង​ឃ្លី​ប ស្ត្រី​រូបនេះ​បាន​លើក​កូនស្រី​តូច​របស់ខ្លួន​ជ្រោង​ឡើងលើ ដោយ​ដាក់​ដេក​ផ្កាប់មុខ​ពី​ក្បាល ក្នុង​អ្វីដែល​គេ​មើលឃើញថា​ជា​ទង្វើ​មួយ ដើម្បី​ការពារ​សក់ និង​មុខ​របស់​នាង ពី​ការ​ត្រូវ​ទទឹក​ទឹកភ្លៀង ។​

​ស្ត្រី​ជា​ម្តាយ​ដើម្បី​តែ​សេចក្តីសុខ​ខ្លួនឯង​រូបនេះ ត្រូវ​បានឃើញ​ស្ទុះ​រត់​សំដៅ​ហាង​មួយ មុន​រេ​រែក​ផ្លាស់ប្តូរ​ចិត្ត ត្រឡប់​មកកាន់​រថយន្ត​របស់​នាង​វិញ ។​

​វីដេអូ​ដែល​ត្រូវបាន​គេ​ជឿថា ត្រូវបាន​ថត​នៅក្នុង Baton Rouge, Louisiana រហូតមកទល់​ពេលនេះ នៅតែ​ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល បើទោះជា​វា​បាន​កើតឡើង​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៨ ក៏ដោយ ។ ហើយ​វីដេអូ​ឃ្លី​ប​នេះ បាន​បង្ក​ឲ្យ​ផ្ទុះ​នូវ​រលក​កំហឹង​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន ៕ ចន្ទី (thesun)​

spot_img
×